ចំណុច​បួន​យ៉ាង​ដែល​អ្នក​មិន​គួរ​មើល​រំលង​នៅ​កន្លែង​ការងារ​



អ្នកប្រហែលជាត្រូវការលុយជាបន្ទាន់ឬកំពុងតែដាច់លុយ។ អ្នកត្រូវការការងារជាបន្ទាន់សម្រាប់ដោះស្រាយបញ្ហាទាំងនេះ។ ដូច្នេះហើយ អ្នកអាចនឹងទទួលយកការងារគ្រប់បែបយ៉ាងឲ្យតែមានការងារ។ ខាងក្រោមនេះសុទ្ធតែជាចំណុចដែលអ្នកមិនគួរមើលរំលងនៅកន្លែងការងារ  ប្រសិនបើមិនចង់បាត់បង់ការងារ៖

១) ទ្រាំនឹងមេ៖ ប្រសិនជាមេរបស់អ្នកមិនល្អ ជីវិតរបស់អ្នកប្រៀបបានដូចជានរកអញ្ចឹង។ អ្នកព្យាយាមរស់នៅកន្លែងការងារ។ ប្រសិនការងារនេះជារយៈពេលយូរ វាមិនស័ក្តិសមនោះទេ។ ការងារមិនអាក្រក់វាអាចប៉ះពាល់ដល់ការទំនាក់ទំនងក្រៅសង្គមថែមទៀតផង។

២) ម៉ោងការងារ៖ ប្រសិនជាអ្នកជាមនុស្សគេងយប់ជ្រៅ ការងារពេលព្រឹកប្រហែលជាមិនមែនជាជម្រើសល្អសម្រាប់អ្នកនោះទេ។ អ្នកគួរតែរកការងារពេលយប់ល្អជាង។ ការជ្រើសរើសម៉ោងការងារត្រឹមត្រូវនឹងធ្វើឲ្យអ្នកមានផលិតភាពក្នុងការងារ។

៣) ប្រាក់ខែ៖ មិនថាអ្នកស្រឡាញ់ការងារនោះខ្លាំងប៉ុណ្ណានោះទេ ប្រសិនវាមានប្រាក់ខែដែលអ្នកមិនអាចរស់បានផង អ្នកមិនគួរធ្វើឡើយ។ ចំណង់ចំណូលចិត្តមិនអាចជួយអ្នករស់បានទេ តែប្រាក់ខែអាច។

៤) ការធ្វើដំណើរ៖ ឥឡូវនេះ អ្នកប្រហែលជាសុទ្ធចិត្តធ្វើដំណើរឆ្ងាយសម្រាប់ការងារ។ ប៉ុន្តែនៅថ្ងៃណាមួយ វានឹងផ្លាស់ប្តូរ។ ការធ្វើដំណើរដែលមានរយៈពេលលើសពីមួយម៉ោងអាចនឹងមានបញ្ហា៕

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.cheatsheet.com

X
5s