បឹងកេតអង្គរ​ ​​​ឈ្នះ​ម្ចាស់​ផ្ទះ​ Becamex Binh Duong លើក​ទី​២ ​ឆ្ពោះ​ទៅ​​រក​ប្រាក់​រង្វាន់​ជាង​ ២​​ ម៉ឺន​ដុល្លារ​



បឹងកេតអង្គរ ដែលតំណាងឲ្យកម្ពុជា ឈ្នះ ម្ចាស់ផ្ទះ Becamex Binh Duong ២-០ មុននេះបន្តិចដើម្បីមានទឹកមាត់លេបឆ្ពោះទៅប្រាក់រង្វាន់ជាង ២ ម៉ឺនដុល្លារអាមេរិក (ប្រាក់រង្វាន់ ២១៧០០ ដុល្លារ)។ នេះជាជ័យជម្នះលើកទី២ របស់ បឹងកេត ក្រោយ ឈ្នះ ៣-២ កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Mekong Cup ឆ្នាំមុន។ ក្រុមទាំងពីរសម្រុកគ្នាទៅមកនៅវគ្គទី១ ជាពិសេស ចាន់ វឌ្ឍនា សហការល្អជាមួយ Oiboh និង Bgenga។ វឌ្ឍនាកា ស៊ុតបុកបង្គោលទីម្ដងនៅវគ្គទី១នោះ។ ចូលវគ្គទី ២ ខ្សែប្រយុទ្ធ Bata ដែលដូរចូលជំនួស Gbenga មិនបានប៉ុន្មាននាទីផង ស៊ុតនាំមុខ ១-០ នាទីទី ៦៩ ឲ្យបឹងកេតអង្គរ។ រហូតនាទីទី ៨១ ខ្សែប្រយុទ្ធចំណូលថ្មី Julius Oiboh អូសបាល់ញាក់ស៊ុតចូលយ៉ាងល្អដើម្បីនាំមុខ ម្ចាស់ផ្ទះ ២-០។ បន្ទាប់មកក្រុមម្ចាស់ផ្ទះ ខំវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែមិនអាចទម្លុះរនាំងការងារ បឹងកេតអង្គរ បានឡើយ។ កម្មវិធីប្រកួត៖ 2/ធ្នូ 15h30 Than Quang Ninh ១-៣ South Korea University Selection 18h00 Becamex Binh Duong ០-២ បឹងកេតអង្គរ 3/ធ្នូ 16h00 SHB Da Nang vs Bangu Atletico 18h00 Hai Phong vs Shonan Bellmare 4/ធ្នូ 16h00 បឹងកេតអង្គរ vs South Korea University Selection 18h00 Becamex Binh Duong vs Than Quang Ninh 5/ធ្នូ 16h00 Bangu Atletico vs Shonan Bellmare 18h00 Hai Phong vs SHB Da Nang
X
5s