​​បើ​មនុស្ស​ដែល​អ្នក​ស្រលាញ់​មាន​ចំណុច​ទាំង​នេះ ​សូម​កុំ​បោះបង់​គេ​ឲ្យ​សោះ​



ការពិត គ្មានទំនាក់ទំនងណាដែលល្អឥតខ្ចោះនោះទេ។ មនុស្សក៏មិនល្អឥតខ្ចោះនោះដែរ។ ប៉ុន្តែ ភាគច្រើន ដៃគូរបស់អ្នកគួរតែធ្វើឲ្យអ្នកសប្បាយចិត្តឬអ្នកសប្បាយចិត្តពេលនៅជាមួយគេ។ ប្រសិនជាដៃគូរបស់អ្នកមានចំណុចទាំងនេះ នោះបញ្ជាក់ថាគេយកចិត្តទុកដាក់នឹងទំនាក់ទំនងស្នេហាមួយនេះ ហើយគ្មានថ្ងៃអាចបោះបង់អ្នកបានឡើយ ហើយអ្នកក៏ត្រូវបោះបង់គេនោះដែរ៖

១) ជួយសម្រួលអារម្មណ៍ពេលអ្នកខឹង៖ ដៃគូដ៏ល្អនឹងដឹងថាអ្វីដែលធ្វើឲ្យអ្នកខឹង ហើយគេនឹងព្យាយាមជៀសវាងវា។ ប៉ុន្តែមានពេលខ្លះអ្នកដទៃក៏អាចធ្វើឲ្យអ្នកខឹងផងដែរ។ ប្រសិនជាដៃគូព្យាយាមលួងលោមអ្នក កុំបោះបង់មនុស្សប្រភេទនេះ ព្រោះវាពិតជាពិបាកក្នុងការស្វែងរកខ្លាំងណាស់។

២) មិនគ្រប់គ្រងអ្នក៖ ដៃគូដ៏ល្អនឹងបើកទូលាយ និង ផ្តល់សិទ្ធិសេរីភាពដល់អ្នកគ្រប់យ៉ាង ក្នុងការសម្រេចចិត្ត ហើយទោះបីជាមានការខ្វែងគំនិតគ្នាក៏ត្រូវពិភាក្សាដោយសន្តិវិធី និង ផ្តល់ហេតុផលយ៉ាងត្រឹមត្រូវបំផុត។ គេនឹងយល់ពីអ្នក ហើយក៏យល់ព្រមឲ្យអ្នកទៅដើរលេងជាមួយគ្រួសារឬមិត្តភ័ក្តិ។ ហើយក៏មិនសួរសំនួរអ្វីដែលនាំឲ្យប៉ះពាល់អារម្មណ៍នោះដែរ។

៣) ជឿជាក់លើអ្នក៖ ភាពជឿជាក់គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះបើគ្មានវាទេ មនុស្សពិតជាមិនអាចរស់នៅជាមួយគ្មានបានឡើយ។ ដៃគូដ៏ល្អ មិនមែនចេះតែសង្ស័យនេះសង្ស័យនោះ ដោយគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ ហើយគេពិតជាគោរពសិទ្ធផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះហើយ ទំនាក់ទំនងមួយនេះ មិនងាយនឹងមានបញ្ហានោះឡើយ។

៤) ស្រលាញ់ដោយគ្មានលក្ខណ្ឌ៖ សេចក្តីស្រលាញ់ពិតប្រាកដ មិនមែនកើតឡើងដោយសារតែដៃគូម្ខាងទៀត មានទ្រព្យសម្បត្តិច្រើន ឬ ដោយសារតែគេព្យាយាយកចិត្តអ្នកនោះដែរ ប៉ុន្តែទំនាក់ទំនងមួយនេះ កើតឡើងពីការព្រមព្រៀងគ្នារវាងចិត្ត និង ចិត្ត។ បើគេពិតជាស្រលាញ់មែន នោះមិនថា មានរឿងអ្វីកើតឡើងនោះទេ គេគឺនៅតែនៅក្បែអ្នក និង ផ្តល់កម្លាំងចិត្តគ្រប់យ៉ាង ដើម្បីអាចដើរផ្លូវជីវិតរួមគ្នា៕

 

ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org

X
5s