សម្អាង​លើ​ហេតុ​​ផល​បី​យ៉ាង​នេះ ​បញ្ជាក់​ថា ​អ្នក​មិន​ទាន់​មាន​ក្តី​សុបិន​ធំ​​គ្រប់គ្រាន់​នៅ​ឡើយ​



ភាគច្រើន យើងមិនចូលចិត្តប្រាប់អ្នកដទៃនោះទេព្រោះយើងមិនចង់ខកចិត្តជាដើម។ យើងមិនសូវហ៊ានប្រាថ្នាធំទេព្រោះខ្លាចមិនជោគជ័យ។ តើក្តីសុបិនរបស់អ្នកជាអ្វី? តើវាធំ គ្រប់គ្រាន់ដែរឬទេ?

១) គ្មានក្តីសុបិនច្បាស់លាស់៖ តើអ្នកច្បាស់ថាក្តីសុបិនរបស់អ្នកជាអ្វីឲ្យពិតប្រាកដ? អ្នកនិយាយថា«អ្នកចង់ជោគជ័យ»។ តើវាមានន័យយ៉ាងដូចម្តេច? អ្នកត្រូវតែច្បាស់នឹងក្តីសុបិនរបស់អ្នក។ តើអ្នកចង់បានអ្វីឲ្យពិតប្រាកដ?

២) មិនដឹងពីសមត្ថភាពរបស់អ្នកច្បាស់៖ មនុស្សជាច្រើនរំពឹងទុកទាបពេកសម្រាប់ខ្លួនឯង ពីព្រោះពួកគេមិនជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង។ អ្នកមិនដឹងថាខ្លួនឯងខ្លាំងដល់កម្រិតណាទេប្រសិនជាអ្នកមិនសាកល្បង។

៣) គ្មានវិន័យ៖ មនុស្សជាច្រើនផ្លាស់ប្តូរពីគំនិតមួយទៅគំនិតមួយ។ ថ្ងៃនេះគាត់បានមួយនេះ ស្អែកគាត់ចង់បានអ្វីផ្សេង។ អ្នកត្រូវមានក្តីសុបិនឲ្យច្បាស់លាស់ ហើយត្រូវមានវិន័យទើបអាចឆ្ពោះទៅរកវាបាន៕

ប្រែសម្រួល៖អ៊ឹង មុយយូ

ប្រភព៖ www.timemanagementninja.com

X
5s