មិនសប្បាយចិត្តមែនទេ? វិធីទាំងបួនយ៉ាងនឹងជួយអ្នកឲ្យត្រលប់មកអារម្មណ៍ល្អភ្លាមៗ
នរណាក៏ធ្លាប់ពិបាកចិត្តក្នុងជីវិតដែរ ដោយសារជួបញ្ហាផ្សេងៗ។ វាជារឿងធម្មតាទេដែលមានអារម្មណ៍បែបនេះ។ ទន្ទឹមនឹងផងដែរ វាមានវិធីជាច្រើនដែលអ្នកជួយអ្នកឲ្យមានអារម្មណ៍ល្អឡើងវិញភ្លាមៗ ដូច្នេះអ្នកគួរសាកល្បងអនុវត្តចំណុចសំខាន់ៗខាងក្រោមនេះ៖
១) និយាយទៅកាន់នរណាម្នាក់៖ នៅពេលដែលអ្នកពិបាកចិត្ត ការនិយាយប្រាប់ឬជាមួយអ្នកដទៃពិតជាជួយយ៉ាងខ្លាំង ពោលគឺវាអាចបន្ថយភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។ ដូច្នេះរាល់ពេលដែលពិបាកចិត្ត គួរព្យាយាមទៅរកមិត្តភ័ត្តិនិយាយនិយាយ វាពិតអាចជួយអ្នកបានយ៉ាងខ្លាំង។
២) បញ្ចេញសកម្មភាពផ្សេងៗដែលពេញចិត្ត៖ បើមិនសប្បាយចិត្ត អ្នកមិនគួរនៅស្ងៀមនោះទេ ព្រោះវាមិនអាចជួយអ្វីបាននោះឡើយ ដូច្នេះហើយគួរព្យាយាមធ្វើនូវអ្វីដែលចង់។ មានន័យថា នៅពេលដែលអ្នកមិននៅស្ងៀម នោះអ្នកនឹងរវល់ជាមួយការងារទាំងនោះ ដែលនាំឲ្យភ្លេចទុកកង្វល់ទាំងឡាយដែលមាននៅក្នុងចិត្តមិនខាន។
៣) ស្តាប់ចម្រៀង៖ ចម្រៀងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែអារម្មណ៍របស់អ្នក មិនថាស្ថិតក្នុងស្ថានភាពណានោះទេ គឺវានៅតែអាចជួយបាន។ នេះបើតាមការសិក្សាមួយចំនួន ស្តីពីទំនាក់ទំនងរវាងចម្រៀង និង អារម្មណ៍។ ដូច្នេះហើយអ្នកត្រូវចេះរកបទចម្រៀងសម្រាប់ខ្លួនឯង ជាពិសេសប្រសិនបើកើតទុក សូមកុំស្តាប់ចម្រៀងដែលសោកសៅឲ្យសោះ ព្រោះវានឹងនាំឲ្យអារម្មណ៍កាន់តែតានតឹង តែត្រូវស្តាប់ចម្រៀងណាដែលផ្តល់ជាការលើកទឹកចិត្ត ឬ សប្បាយៗវិញ។
៤) ចំណាយពេលជាមួយសត្វ៖ ក្តីស្រឡាញ់ពិតជាអាចព្យាបាលបាន។ អ្នកវិទ្យាសាស្ត្របាននិយាយថា៖«ចំណាយពេលជាមួយសត្វពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅនឹងអារម្មណ៍របស់អ្នក»។ ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖www.lifehack.org