វិធី ៤យ៉ាង​ដើម្បី​ស្វែង​រក​ភាព​រីករាយ​ដាក់​ខ្លន​ឯង​ឱ្យ​បាន​



តើអ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាអ្នកមិនសប្បាយចិត្ត ដូចមនុស្សដែលនៅក្បែរអ្នកមួយចំនួន? នរណាៗក៏អាចស្វែងរកសុភមង្គលដាក់ខ្លួនឯងដែរ ប៉ុន្តែមិនប្រាកដថាមានវិធីដូចគ្នានោះទេ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកអាចធ្វើបាន៖

១) ញាំអាហារផ្ដល់នូវសុខភាព៖ ជំហានដំបូងដែលមនុស្សរាល់គ្នាគួរមាន គឺការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវ។ ដូចសុភាសិតមួយពោលថា៖«អ្នកជាអ្វីដែលអ្នកញាំ-you are what you eat។»។ ផ្លែឈើនិងបន្លែ នឹងផ្តល់វីតាមីនជាច្រើនដល់សារពាង្គកាយរបស់អ្នក ដែលជួយឲ្យអារម្មណ៍អ្នកល្អ និងបំពេញការងារប្រកបដោយផលិតភាព។

២) ធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់៖ ក្រៅពីញាំអាហារល្អហើយនោះ អ្នកក៏ត្រូវធ្វើលំហាត់ប្រាណដែរ។ វាមិនចាំបាច់យូរនោះទេ។ ត្រឹម ១៥នាទីក្នុងមួយថ្ងៃក៏បានដែរ។ ការធ្វើលំហាត់ប្រាណនឹងជួយអ្នកគិតវិជ្ជមាន និងផ្ដល់នូវសុខភាពមាំមួន។

៣) មើលថែខ្លួនឯងឲ្យបានល្អ ៖ នៅពេលដែលអ្នកពិបាកចិត្ត អ្នកត្រូវស្វែងរកអ្វីដែលអាចជួយលួងលោមអារម្មណ៍ខ្លួនឯងបាន។ នរណាម្នាក់ក៏ធ្លាប់ជួបរឿងពិបាកចិត្តដែរ។ វាជារឿងធម្មតានោះទេ។ តែ អ្នកមិនត្រូវរត់គេចវេសពីបញ្ហាឡើយ។ អ្នកត្រូវប្រឈមមុខជាមួយនឹងបញ្ហាហើយចេះមើលថែខ្លួនឯង។

៤) ឈប់លេងបណ្ដាញសង្គមជ្រុលហួសហេតុពេក៖ អ្នកប្រហែលជាគិតថា បណ្ដាញសង្គមមានដូចជា Facebook, Whatsapp, WeChat គឺល្អសម្រាប់លំហែកាយពេលអារម្មណ៍មិនល្អ។ ប៉ុន្តែ ភាគច្រើនវានឹងធ្វើឲ្យអ្នកកាន់តែពិបាកចិត្តជាងមុនទៅវិញទៀត។ បើអាចជៀសបាន អ្នកគួរតែជៀសទៅ។ អ្នកគួរទៅជួបមិត្តភក្ដិដើម្បីសុំផ្ដល់ជាយោបល់ល្អៗក្នុងការដោះស្រាយបញ្ហាជាជាងបង្ហោះរឿងពិបាកចិត្តនៅលើ Status របស់អ្នកទាមទារការចុច Like ឬ Comment៕

ប្រែសម្រួល៖ អុឹង មុយយូ

X
5s