ចំណុច ២យ៉ាង​នៅ​ក្នុង​ការងារ​ ឬ​អាជីវកម្ម​​ ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​​ «ពិបាក​ចិត្ត​ខ្លាំង»​



នរណាម្នាក់ក៏មិនចង់ជួបរឿងពិបាកចិត្ត ឬកើតទុក្ខដែរ។ ការពិបាកចិត្ត នាំឱ្យមានបញ្ហាសុខភាពថែមទៀតផង។ មនុស្សជាច្រើនកំពុងប្រឈមមុខនឹងភាពមិនសប្បាយចិត្ត។

១) ប្រៀបធៀបទៅនឹងអ្នកដទៃ៖ វាពិតជាងាយធ្វើឱ្យអ្នកពិបាកចិត្តជាមិនខាន ប្រសិនបើអ្នកធ្លាក់ក្នុងរណ្ដៅប្រៀបធៀបជាមួយអ្នកដទៃហើយនោះ។ ការប្រៀបធៀបនឹងអ្នកដទៃនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងអត់បានការ មិនបានស្មើបាតជើងគេផង។ ប្រៀបធៀបដើម្បីស្វែងរកចំណុចល្អ អភិវឌ្ឍន៍ខ្លួនឯងទើបជាការប្រសើរ។ មិនមែនប្រៀបធៀបគេហើយ មកអង្គុយពិបាកចិត្តនោះទេ។ ការងារអាជីវកម្មត្រូវការប្រៀបធៀប ក៏ប៉ុន្តែត្រូវមិនត្រូវការឱ្យអ្នកបាក់ទឹកចិត្តនោះទេ។

២) គោលដៅដែលមិនអាចសម្រេចបាន៖ វាពិតជាល្អហើយដែលអ្នកមានក្តីសុបិនក្នុងជីវិត ក៏ដូចជាក្ដីសុបិនក្នុងការងារ និងអាជីវកម្ម។ ប៉ុន្តែ អ្នកត្រូវប្រាកដថា ក្តីសុបិនរបស់អ្នកអាចសម្រេចបាន និងមានពេលវេលាច្បាស់លាស់។ មនុស្សកើតទុក្ខដោយសារតែពួកគេមិនចេះដោះស្រាយបញ្ហាជាច្រើនដែលបន្ទុចបង្អាក់ដំណើរឆ្ពោះទៅរកភាពជោគជ័យនេះ។ ត្រូវចេះបត់បែន និងកំណត់ក្ដីសុបិនដែលខ្លួនអាចសម្រេចទៅបាន ស្របតាមស្ថានភាពនៃការវិវត្តន៍របស់សង្គមផង៕

ប្រែសម្រួល៖ អុឹង មុយយូ

X
5s