សិក្សានៅមជ្ឈមណ្ឌល CWF មានន័យថា ជួយដល់ខ្លួនឯង ជួយដល់ការអភិវឌ្ឍន៍សហគមន៍ជនបទ និងបរិស្ថាន​



មជ្ឈមណ្ឌលសន្ទនាជាមួយបរទេស (CWF) បាននិងកំពុងបើកវគ្គសិក្សាថ្នាក់សន្ទនាជាច្រើនថ្នាក់ ដែលជួយឲ្យសិស្សអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ក្នុងរយៈពេលខ្លីដោយសិក្សាផ្ទាល់ជាមួយគ្រូជនជាតិដើម គ្រប់ម៉ោង និងគ្រប់កម្រិត ហើយប្រាក់ចំណេញដែលទទួលបានក្នុងមួយឆ្នាំៗប្រមាណ ៦០ភាគរយ នឹងត្រូវបរិច្ចាគ ជួយដល់ការអភិវឌ្ឍន៍សហគមន៍ជនបទ និងបរិស្ថានតាមរយៈអង្គការដៃគូ ”អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT)”។ នេះជាចំណុចពិសេសរបស់ CWF ក្រោមកិច្ចសហការជាមួយនឹងអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) ដែលបំពេញមុខងារអភិវឌ្ឍន៍សហគមន៍នៅទីជនបទលើផ្នែកសំខាន់ៗដូចជាកម្មវិធី សន្តិសុខស្បៀង កម្មវិធីបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ កម្មវិធីអនាម័យនិងទឹកស្អាត កម្មវិធីបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញ កម្មវិធីអប់រំ និងកម្មវិធីការពារបរិស្ថាន និងការគ្រប់គ្រងកាកសំណល់។ ក្នុងបេសកកម្មដើម្បីជួយគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ខាងលើ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល សន្ទនាជាមួយបរទេស (CWF) បានសម្រេចផ្ដល់ប្រាក់ចំណេញ ៦០%របស់ខ្លួនជូនដល់សកម្មភាពអភិវឌ្ឍន៍អង្គការជារៀងរាល់ឆ្នាំ។ 1 លោក ហ៊ុយ សំបូរ នាយកគ្រប់គ្រងមជ្ឈមណ្ឌលខាងលើបានមានប្រសាសន៍ថា ៖«ក្រៅពីចូលរួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជាតាមរយៈការផ្តល់នូវចំណេះដឹងបន្ថែមផ្នែកភាសាអង់គ្លេសដែលបង្រៀនដោយគ្រូបរទេសសុទ្ធសាធនោះ មជ្ឈមណ្ឌលក៏ បាននិងកំពុងជួយដល់ការអភិវឌ្ឍន៍សហគមន៍នៅទីជនបទតាមរយៈកម្មវិធីជំនួយឥតសំណងរបស់មជ្ឈមណ្ឌលសម្រាប់កម្មវិធីអភិវឌ្ឍន៍ជីវភាពរបស់ប្រជាជនក្រីក្រនៅតាមជនបទ និងកម្មវិធីថែរក្សានិងការពារបរិស្ថាន។ មកទល់នាពេលបច្ចុប្បន្នមជ្ឈមណ្ឌលបានបរិច្ចាគជាទឹកប្រាក់ជាង ១៥ម៉ឺនដុល្លាររួចមកហើយ ហើយនេះជាបេសកកម្មរបស់មជ្ឈមណ្ឌល ហើយមជ្ឈមណ្ឌលក៏មានទស្សនវិស័យចង់ឃើញកម្ពុជាមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។ 3 នាយកគ្រប់គ្រងដដែល បានមានប្រសាសន៍បន្ថែមទៀតថា តម្លៃសិក្សានៅមជ្ឈមណ្ឌលរបស់លោក គឺធូរថ្លៃដែលអាចឲ្យសិស្ស និស្សិត និងប្រជាជនទូទៅមានលទ្ធភាពសិក្សាជាមួយគ្រូបរទេសបាន និង ផ្ដល់ជូនការសិក្សា និងការអនុវត្តច្រើនម៉ោង។ លោក បានបន្ថែមទៀតថា សិក្សានៅមជ្ឈមណ្ឌលរបស់យើង គឺប្រៀបបាននឹងការជួយសហគមន៍របស់យើងដូច្នោះដែរ។ 2 សូមបញ្ជាក់ថា នៅមជ្ឈមណ្ឌលសន្ទនាជាមួយបរទេស (CWF) មានវិធីសាស្ត្រពិសេស ក្នុងការជួយដល់អ្នកដែលមានការលំបាកក្នុងការរៀនភាសាអង់គ្លេស ឬ រៀនមិនសូវចេះ ឲ្យឆាប់ចាប់បាននូវចំណុចសំខាន់ៗ ហើយអាចប្រើប្រាស់យ៉ាងឆាប់រហ័ស។ អ្វីដែលពិសេសនោះ គឺលោកគ្រូអ្នកគ្រូទាំងអស់ជាជនបរទេសជាពិសេសជាជនជាតិដើម ដែលជួយឲ្យសិស្សអាចហាត់និយាយ និងសិក្សាបានយ៉ាងច្បាស់លាស់។ គូររម្លឹកថា មជ្ឈមណ្ឌលសន្ទនាជាមួយបរទេស (Conversations with Foreigners) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ហើយគិតមកដល់ពេលនេះ បានបណ្ដុះបណ្ដាលសិស្សជិត ៣ម៉ឺននាក់ដោយគ្រូជាង ៦០០នាក់។ មជ្ឈមណ្ឌលសន្ទនាជាមួយបរទេស បានបរិច្ចាគថវិកាជាង ១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ អង្គការ ក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) តាំងពីឆ្នាំ២០០៧៕
X
5s