​ត្រូវ​ធ្វើ​​អ្វី​ខ្លះ ​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​​ល្អ​បាន​?​



អ្នកដឹកនាំដ៏ល្អត្រូវជាអ្នកផ្តល់គំរូ និង មានចំណេះដឹងនៅក្នុងជំនាញរបស់ពួកគេ។ លើសពីនេះទៅទៀត អ្នកដឹកនាំត្រូវតែទទួលបានការគោរពពីអ្នកដទៃ។ ប្រសិនបើអ្នកចង់ក្លាយជា អ្នកដឹកនាំល្អ ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយអ្នកបាន៖

១) ភាពគំរូ៖ ដើម្បីទទួលបានការគោរព វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញថាអ្នកមានចំណោះដឹងក្នុងជំនាញរបស់អ្នក។ មនុស្សនឹងស្តាប់នឹងធ្វើតាមអ្នក។ ទោះបីជាអ្នកជាថៅកែ អ្នកត្រូវតែគោរពតាមបទបញ្ជាផ្ទៃក្នុងដែរ មិនមែនឲ្យតែបុគ្គលិករបស់ខ្លួនគោរព ហើយខ្លួនឯងធ្វើអ្វីតាមចិត្តនោះទេ ដែលទាំងនេះវាមិនបានផ្តល់គំរូល្អដល់អ្នកដទៃនោះទេ។

២) កន្លែងសម្រាប់អភិវឌ្ឍន៍៖ ទោះបីជាវាមានសារៈសំខាន់ក្នុងការធ្វើការម៉ត់ចត់ អ្នកក៏ត្រូវទុកកន្លែងខ្លះសម្រាប់គិតពីបុគ្គល។ វាមានកន្លែងជាច្រើនដែលអ្នកអាចរៀនពីបុគ្គលបាន ដែលអាចជួយអ្នករីកចម្រើនក្នុងការងារ។ បើអ្នកមិនអាចផ្តល់ចំណេះដឹងថ្មីៗដល់បុគ្គលនោះទេ មានន័យថា អ្នកមិនទាន់ក្លាយជាអ្នកដឹកនាំល្អនោះទេ។

៣) ផ្តល់រង្វាន់ និង ការលើកទឹកចិត្ត៖ ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អ អ្នកត្រូវលើកទឹកចិត្តដល់បុគ្គលក្នុងការសម្រេចគោលដៅ ឬ កិច្ចការផ្សេងៗដែលបានកំណត់។ អ្នកអាចអញ្ជើញពួកគាត់ទៅទទួលទានអាហារពេលល្ងាចឬផ្តល់ជាកាដូតិចតួច។ ទាំងនេះ គឺជាការលើកទឹកចិត្តមួយដ៏សំខាន់បំផុត។ សម្រាប់ពួកគេ៕

ប្រែសម្រួល៖ អុឹង មុយយូ

ប្រភព៖ www.wikihow.com

X
5s