សញ្ញាគ្រោះថ្នាក់ទាំង ៣យ៉ាងដែលអ្នកត្រូវផ្ដោតអារម្មណ៍មុនពេលទទួលយកការងារថ្មី
នៅពេលដែលអ្នកស្វែងរកការងារ ជាពិសេសពេលដែលអ្នកអត់ការងារ ដាច់លុយ ជាពេលវេលា ដ៏តានតឹង និងលំបាកសម្រាប់អ្នកជាមិនខាន។ ទោះបីជាអ្នកត្រូវការការងារខ្លាំងប៉ុណ្ណាក៏ដោយ អ្នកត្រូវតែអានព័ត៌មានការងារទាំងនោះឲ្យបានច្បាស់លាស់ ជាពិសេសសិក្សាពីក្រុមហ៊ុនឱ្យបានច្បាស់លាស់ កុំទទួលយកការងារនោះភ្លាមៗ។ ខាងក្រោមនេះ ជាសញ្ញាគ្រោះថ្នាក់ដែលអ្នកត្រូវគិត៖
១) បត់បែន៖ ត្រៀមខ្លួនសម្រាប់ធ្វើការយប់ឬចុងអាទិត្យ។ លើសពីនេះទៅទៀត ការធ្វើការថែមម៉ោងមិនត្រូវបានផ្តល់រង្វាន់ ដូច្នេះអ្នកត្រូវដឹងដែរអំពីចំណុចនេះ។ ប្រសិនជាការងាររបស់អ្នក សុំអ្នកបត់បែនតាមកាលៈទេសៈ អ្នកត្រូវត្រៀមខ្លួនឲ្យហើយទៅ។
២) រវល់៖ អ្នកប្រហែលជាបំភ្លេចចោលរឿងពេលវេលាមើលថែខ្លួនឯងឬដើរលេង។ អ្នកប្រហែលជារវល់សឹងតែរកពេលដកដង្ហើមគ្មានឬគ្មានពេលសូម្បីតែទៅបន្ទប់ទឹក។ អ្នកប្រហែលជាត្រូវទ្រាំដល់ពេលអ្នកទៅផ្ទះ។ ប្រសិនជាអ្នកសម្ភាសការងារ អ្នកត្រូវសួរសំណួរទាំងនវផងថា តើការងាររបស់អ្នករវល់យ៉ាងណាដែរ។
៣)ស្ត្រេសខ្លាំង៖ នេះជាចំណុច ដែលអ្នកត្រូវគិត។ ប៉ុន្តែប្រសិនជាអ្នកពិតជាត្រូវការការងារខ្លាំងមែនទែន អ្នកប្រហែលជាបំភ្លេចចំណុចទាំងនេះចុះ។ តែប្រសិនអ្នកជាមនុស្សដែលមិនអាចទ្រទ្រង់នឹងភាពតប់ប្រមល់បាន សូមកុំផ្ញើប្រវត្តិរូបការងារដើម្បីដាក្យតំណែងនោះឱ្យសោះ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheatsheet.com