​វិធី​៤​យ៉ាង ជួយ​ឲ្យ​អ្នក​អាច​សន្សំ​លុយ​បាន​ច្រើន​ជាង​មុន​



តើអ្នកស្អប់ពេលដែលអ្នកត្រូវការលុយខ្លាំង ហើយកាបូបលុយរបស់អ្នកគ្មានលុយសោះមែនទេ? មិនថាអ្នកមានលុយតិចឬច្រើនប៉ុណ្ណានោះទេ ការចេះចាយលុយឲ្យបានត្រឹមត្រូវគឺជាទង្វើដ៏ល្អ បើមិនដូច្នោះទេ មានប៉ុន្មានក៏មិនចេះសល់ដែរ។ អនុវត្តគន្លឹះខាងក្រោមសម្រាប់ការសន្សំលុយ៖

១) បង្កើតគម្រោងថវិកា៖ អ្នកត្រូវកត់ទុកនូវចំណូលនឹងចំណាយរបស់អ្នកឲ្យបានច្បាស់លាស់ ដូច្នេះអ្នកអាចដឹងតើស្ថានភាពការចាយលុយរបស់អ្នកវាយ៉ាងដូចម្ដេច។ ក្រោយពីអ្នកដឹងហើយ អ្នកត្រូវបង្កើតគម្រោងថវិកាសម្រាប់ខែក្រោយ តើអ្នកអាចកាត់បន្ថយបានអ្វីខ្លះ។

២) មានគម្រោងច្បាស់លាស់មុនពេលទិញទំនិញ៖ កត់ទុកនូវអ្វីដែលអ្នកចង់ទិញនៅពេលដែលអ្នកនៅផ្ទះ។ អ្នកត្រូវទិញតាមគម្រោងដែលអ្នកបានត្រៀមទុក។ ម៉្យាងវិញទៀត ពេលអ្នកទៅផ្សារ អ្នកដើរទៅទិញអ្វីដែលអ្នកត្រូវការកុម្ម៉ង់ កុំដើរលេងមើលទំនិញដទៃ។

៣) រង់ចាំពេលគេបញ្ចុះតម្លៃ៖ ប្រសិនជាអ្នកដឹងថាអ្នកត្រូវការវត្ថុអ្វីមួយ កុំទិញវានៅថ្ងៃនេះ។ អ្នកគួររង់ចាំដល់គេបញ្ចុះតម្លៃឬតម្លៃនៃទំនិញចុះថោក។ ទិញអ្វីដែលអ្នកត្រូវការតែប៉ុណ្ណោះ។

៤) កុំសូវប្រាស្រ័យទាក់ទងជាមួយមនុស្សដែលចូលចិត្តខ្ចីលុយពេក៖ ពេលខ្លះដោយសារតែការអាណិតពេលឃើញ អ្នកដទៃដាច់លុយ អ្នកក៏ឲ្យលុយខ្ចី ប៉ុន្តែភ្លេចគិតថា ប្រាក់របស់ខ្លួនក៏មានដែនកំណត់ដែរ។ ដូច្នេះហើយបើឲ្យអ្នកដទៃខ្ចីលុយ ដោយមិនបានពិនិត្យអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន វានាំឲ្យខ្លួនអ្នកត្រូវប្រឈមនឹងបញ្ហាថ្ងៃក្រោយមិនខាន។ សូមកុំប្រាស្រ័យទាក់ទងជាមួយមនុស្ស ពូកែខ្ចីលុយខ្លាំងពេក ព្រោះពេលខ្ចីលុយពីអ្នកគឺស្រួលទែ តែពេលដែលអ្នកត្រូវការវិញ គឺមិនងាយឡើយ៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.wikihow.com

X
5s