គន្លឹះ​សាមញ្ញ​ទាំង ៤​​យ៉ាង​​ងាយ​ៗ​ ​អាច​ឱ្យ​អ្នក​​​​ «សន្សំ​លុយ​ទុក​បាន»​​​



ការគ្រប់គ្រងលុយកាក់ គឺជារឿងសំខាន់ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវការរស់នៅដ៏សមប្រកប និងសុខស្រួល។ ប៉ុន្តែបើនិយាយពីការគ្រប់គ្រងលុយកាក់វិញ ប្រហែលមិនមែនជារឿងងាយស្រួលដែលមនុស្សភាគច្រើនអាចធ្វើបាននោះទេ។ អ្នកខ្លះលើកឡើងថា ចុះបើប្រាក់ខែតិច ឱ្យគ្នាសន្សំយ៉ាងម៉េចទៅ? តាមពិតបើអ្នកដាក់ចិត្តថាសន្សំមែននោះ ទោះប្រាក់ខែតិចយ៉ាងណា ក៏អាចសន្សំបានដែរ ទាស់ត្រង់ថា សន្សំបានតិចឬក៏ច្រើនប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាដំបូន្មានដែលអ្នកអាចរៀនសូត្របាន៖

១) គិតពីគោលដៅវែងឆ្ងាយ៖ កុំគិតថាការសន្សំលុយ គឺជារឿងក្នុងរយៈពេលខ្លីឱ្យសោះ។ អ្នកគួរគិតថា អ្នកគួរតែចាប់ផ្ដើមសន្សំលុយសម្រាប់ការចូលវិវត្តន៍តាំងពីអ្នកនៅក្មេង។ បើសិនបើអ្នកធ្វើបានបែបនេះមែន ច្បាស់ណាស់ថា អ្នកនឹងមានលុយច្រើននាពេលចូលដល់វ័យកណ្ដាល។

២) គិតពីការចំណាយ៖ ការចំណាយលើសពីចំណូល នឹងប៉ះពាល់យ៉ាងខ្លាំងដល់ថវិការបស់អ្នកដូច្នេះរាល់ការចំណាយត្រូវគិតគ្រប់ជ្រុងជ្រោយ។ ចំណាយទៅលើអ្វីដេលជាតម្រូវការចាំបាច់ ទើបជាការប្រសើរ។

៣) ការអត់ធ្មត់ និងទប់អារម្មណ៍ខ្លួនឯង៖ ច្បាស់ណាស់ថា នៅពេលដែលអ្នកដាក់ចិត្តសន្សំលុយកាក់ហើយនោះ អ្នកត្រូវហាមចិត្តខ្លួនឯងក្នុងការទិញរបស់របរ ឬចំណាយផ្សេងៗ។ មិនមែនឃើញអ្វីចង់ទិញ ឬឃើញអ្វីឆ្ងាញ់ ចង់ញ៉ាំនោះទេ។ អ្នកត្រូវសន្សំរហូតដល់អ្នកមានផ្ទះខ្លួនឯង មានឡាន និងអាចចាយវាយទៅលើអ្វីដែលត្រូវការ។ សន្សំអាចទៅរួច លុះត្រាតែអ្នកចេះហាម ឬទប់ចិត្តខ្លួនឯង។

៤) យ៉ាងហោចណាស់ត្រូវចាត់ទុកថា ការសន្សំត្រូវតែមានដើម្បីត្រៀមនៅពេលមានអាសន្ន៖ អ្នកត្រូវចាំថា យ៉ាងហោចណាស់អ្នកត្រូវសន្សំដើម្បីមានលុយមួយផ្នែកសម្រាប់ពេលអ្នកមានអាសន្នដូចជា ពេលអ្នកឈឺឬពេលអ្នកបាត់បង់ការងារជាដើម៕

ប្រែសម្រួល៖ អុឹង មុយយូ

X
5s