សញ្ញា​សំខាន់ៗបញ្ជាក់​ថា ​អ្នក​រក​គូ​ស្នេហ៍​ស័ក្តិសមបំផុត​ហើយ​



ពេលដែលអ្នកមានស្នេហា អ្នកតែងតែសួរខ្លួនឯងថា តើអ្នកគួរនៅស្រឡាញ់គ្នាបន្ត ឬក៏យ៉ាងណា? តើអ្នកទាំង២ត្រូវរ៉ូវគ្នាទេ ឬយ៉ាងណា? អ្នកប្រហែលជាមិនទាន់ឆ្លើយបានទេ តែអត្ថបទខាងក្រោមអាចបង្ហាញ ជាយោបល់ខ្លះៗ ថាអ្នកគឺសមគ្នាបំផុតហើយ៖

១) តែងតែមានការគោរពគ្នា៖ មានតែមនុស្សចេះដឹងទេ ដែលតែងតែគោរពគ្នាខ្លាំងពេលស្រឡាញ់គ្នា ដូចនេះបើគូស្នេហ៍អ្នកចេះគោរពគ្នា ហើយ អ្នកអាចនៅជាមួយគ្នាបានយូរហើយ។

២) មិនចេះប្រច័ណ្ឌខុសរឿង ៖ គូស្នេហ៍ដែលតែងតែប្រច័ណ្ឌខុសរឿង គឺមិនមែនជាគូស្នេហ៍ស្រឡាញ់គ្នាពិតប្រាកដឡើយ ព្រោះគ្មាន ទំនុកចិត្តលើគ្នា។

៣) តែងតែសើចសប្បាយរួមគ្នា៖ ការសើចសប្បាយនេះ គឺមិនមែនកើតមានឡើង គ្រប់គូស្នេហ៍ឡើយ តែបើអ្នកតែងមានការសើចសប្បាយជុំគ្នា ហើយនោះ សូមកុំបោះបង់គ្នាអី៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s