គន្លឹះ​​៣យ៉ាង ដើម្បីសម្រេច​ក្តី​សុបិន​របស់​អ្នកយ៉ាងជោគជ័យ​



ហេតុអ្វីបានជាអ្នកត្រូវរស់នៅក្នុងស្ថានភាពមួយដូចកង្កែបក្នុងអណ្ដូង? ហេតុអ្វីបានជា នៅពេលអ្នកគិតរឿងអ្វីមួយ មិនព្រមគិតឱ្យធំ ឬគិតជ្រៅជាងមុន? អ្នកត្រូវបង្កើតក្ដីសុបិនមួយដែលទាមទារឱ្យមានការកំណត់បេសកកម្មដើម្បីសម្រេចវាឱ្យបាន   ដូច្នេះអ្នកត្រូវដឹកពីលទ្ធភាពរបស់ខ្លួនឯង។ ចំណុច ៣នេះអ្នកគួរជ្រើសរើសយកមកពិចារណា៖

១) អ្វីៗចាប់ផ្តើមពីសកម្មភាពតូចៗឡើងទៅ៖ អគារមិនមែនសាងសង់តែមួយថ្ងៃហើយនោះទេ។ វាត្រូវការពេលរាប់ខែ និងកម្លាំងពលកម្មជាច្រើន។ អគារទាំងមូលគឺចាប់ផ្ដើមបុកគ្រឹះបន្តិចម្ដងៗ សាងសង់ឡើងពីមួយជាន់ទៅមួយជាន់ទើបបានជាអគារដ៏រឹងមាំ។ ដូច្នេះហើយ ចូរចងចាំថា អ្វីៗចាប់ផ្តើមពីសកម្មភាពតូចៗទៅ។ កុំស្រមៃធំពេក ហើយចាប់ផ្ដើមសកម្មភាព ធំតែម្ដង។ អ្នកត្រូវដឹង និងកំណត់ឱ្យបានច្បាស់ថា ចាប់ផ្ដើមពីត្រង់ណាដែលអ្នកអាចធ្វើទៅបាន។

២) គិតឲ្យធំជាងមុន ហើយគួរជួយអ្នកដទៃ៖ សំណង់អគារមិនមែនសាងសង់ឡើងដោយមនុស្សតែម្នាក់នោះទេ។ ដើម្បីទទួលបានអគារមួយដែលមានគុណភាពនោះ ត្រូវមានជួយជ្រោមជ្រែង និងការចូលរួមពីកម្មករជាច្រើននាក់។ ដូច្នេះអ្នកត្រូវគិតឱ្យធំហើយត្រូវការឱ្យអ្នកដទៃជួយជ្រោមជ្រែងផងដែរ។ បើធ្វើដោយខ្លួនឯង អ្នកមិនប្រាកដថាអាចសម្រេចកិច្ចការបានធំនោះដែរ។

៣) គិតពីអ្វីដែលអ្នកគួរធ្វើ៖ មានរឿងច្រើនណាស់ដែលអ្នកត្រូវធ្វើក្នុងមួយថ្ងៃៗ ប៉ុន្តែអ្នកត្រូវគិតថា អ្វីជារឿងសំខាន់ជាងគេ។ បន្ទាប់ពីដឹងហើយ អ្នកត្រូវតែធ្វើវាមុនគេ។ បើមិនចេះបែងចែកនោះទេ អ្នកប្រាកដជាមិនអាចសម្រេចកិច្ចការបានបានជាដុំកំភួន  ព្រោះរវល់តែធ្វើរឿងដែលមិនសំខាន់ ឬ ធ្វើនេះបន្តិច ធ្វើនោះបន្តិច៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.uncommonhelp.me

X
5s