ខាងក្រោមនេះសុទ្ធតែជាសញ្ញាបង្ហាញថា អ្នកស្រឡាញ់គេតែម្ខាង
ការស្រឡាញ់គេតែម្ខាង អាចនឿយហត់ខ្លាំងសម្រាប់មនុស្សដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន។ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថា អ្វីៗសុទ្ធតែអយុត្តិធម៌សម្រាប់អ្នក ជាពិសេសពេលមិនទទួលបានការឆ្លើយតបជាវិជ្ជមានណាមួយ។ ខាងក្រោមនេះ សុទ្ធតែជាសញ្ញាដែលបញ្ជាក់ថា អ្នកស្រឡាញ់គេតែម្ខាង ៖
១) អ្នកហត់នឹងការបោះបង់៖ ទំនាក់ទំនង គឺមានទៅ និងមានមក។ ប៉ុន្តែប្រសិនជាម្នាក់ គិតតែឲ្យ និងម្នាក់ទៀតគិតតែចាំតែទទួលនោះ នោះក៏ជាសញ្ញាមួយ ដែលអ្នកត្រូវគិតពីទំនាក់ទំនងឡើងវិញផងដែរ។
២) ការជឿជាក់មានតែម្ខាង៖ ការមិនស្មោះត្រង់ ឬគ្មានការជឿជាក់លើគ្នាពិតជាមានការប៉ះពាល់យ៉ាងខ្លាំងទៅលើទំនាក់ទំនង។ ប្រសិនជារឿងតូចតាច អ្នកទាំងពីរមិនអាចជឿជាក់គ្នាបានផង តើអ្នកទាំងពីរជឿជាក់លើរឿងធំយ៉ាងដូចម្ដេចទៅ?
៣) ជំទាស់៖ អ្នកដឹងថា ទំនាក់ទំនងរបស់អ្នក គឺតែម្ខាង ប្រសិនជាមិត្តភ័ក្ដិ ឬគ្រួសាររបស់អ្នកមិនយល់ព្រមនឹងដៃគូរបស់អ្នកនោះក៏ជាសញ្ញាបង្ហាញថា អ្នកគ្មានការគាំទ្រពីគ្រួសារ។
៤) អ្នកចាំទាំងអស់៖ អ្នកនៅចាំបានយ៉ាងច្បាស់ពីពេលដំបូងដែលអ្នកទាំងពីរជួបគ្នា ឬការថើបដំបូង។ ហើយប្រសិនជាអ្នកតែងតែជាមនុស្សដែលគិតពីការរៀបចំកម្មវិធីសម្រាប់អ្នកទាំងពីរ តែម្ខាងទៀតមិនដែលខ្វល់នោះគឺច្បាស់ណាស់ថា វាអាចជាសញ្ញាមួយដែលជាស្នេហាតែម្ខាង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.powerofpositivity.com