សម្រាប់​អ្នក​ពូកែ​អៀនប្រៀន​​ច្រើន​ គួរ​​ប្រើ​​វិធីសាស្ត្រ​ទាំង​នេះ​​​ដើម្បី​​ជម្រុះ​​វា​ចោល​



ពេលខ្លះការអៀនប្រៀនច្រើនពេកក៏មិនល្អ ដែរ ព្រោះវាអាចឲ្យអ្នកដទៃ មើលស្រាល មិនសូវចាប់អារម្មណ៍អ្នក មិនសូវទទួលយកគំនិតអ្នក ហើយអ្នកអាចបាត់បង់ឱកាសល្អៗជាច្រើនថែមទៀត។ ហេតុនេះតើធ្វើយ៉ាងណាអាចកាត់បន្ថយការអៀនច្រើន?

១) ឈប់ប្រាប់អ្នកដទៃ ទៅថាអ្នកជាមនុស្សពូកែអៀន បើមិនដូច្នោះទេ អ្នកគឺនៅតែជាមនុស្សអៀនសម្រាប់អ្នកដទៃ ដដែល។

២) គួរបង្ហាញអ្នកដទៃ ថា អ្នកឈប់អៀនប្រៀនទៀតហើយ ។

៣) កុំព្យាយាមឲ្យអារម្មណ៍អៀនប្រៀនអ្នកដទៃ មកដឹកនាំអ្នកទៀតអី។

៤) ត្រូវដឹងថាអ្នកមានភាពខ្លាំងអ្វីខ្លះ ហើយអ្នកត្រូវតែយកភាពខ្លាំងទាំងនោះ ចេញឲ្យគេឃើញដើម្បីបិទបាំងអ្វីមិនល្អ។

៥) អ្នកត្រូវបង្រៀនខ្លួនឯងឲ្យបានល្អ ហើយជម្រុះចោលនូវទម្លាប់អៀននោះចេញឲ្យអស់។

៦) ឈប់បន្តការគិតផ្ដេសផ្ដាសដែលនាំឲ្យអ្នកអៀនគេទៀតទៅ។

៧) ឧស្សាហ៍ផ្ដល់ឱកាសឲ្យខ្លួនឯងនិយាយជាមួយអ្នកដទៃ ឲ្យបានច្រើន។

៨) គួររៀននិយាយ និងធ្វើកាយវិការឲ្យមើលទៅក្លាហាន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ psychcentral.com

X
5s