គន្លឹះស្លៀកពាក់ទាំងនេះ​ មិត្តនារីៗមិនគួរខកខាន ​ដើម្បី​ចំណេញ​ពេល​វេលា​​



រាល់ពេលដែលអ្នកត្រូវចេញទៅក្រៅ ប្រហែលជាពេលខ្លះអ្នកជួបការលំបាកក្នុងការជ្រើសរើសសំលៀកបំពាក់ឱ្យបានត្រឹមត្រូវ។ អ្នកមិនអាចរកឃើញសំលៀកបំពាក់ដែលត្រូវនឹងចិត្តរបស់អ្នកហើយមើលទៅសមសួន ក៏ព្រោះតែខោអាវច្រើនពេកនៅក្នុងទូ។ នេះសុទ្ធតែជាបញ្ហា ដែលមិត្តៗនារីយើងជួបប្រទះ។

១) វត្ថុចាស់ៗត្រូវតែបោះចោល៖ នេះជាចំណុចដំបូងដែលអ្នកត្រូវចាប់ផ្តើម ពីព្រោះថាវានឹងជួយសន្សំពេលវេលាអ្នក ហើយអាចជួយធ្វើឱ្យទូរបស់អ្នកមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ។ ប្រសិនជាអ្នកពិតជាមិនចង់ចំណាលពេលច្រើនក្នុងការរកសំលៀកបំពាក់ ទូខោអាវរបស់អ្នកត្រូវតែមានរបៀបនិងស្អាត។ បើអ្នកមិនបោះចោល ក៏អាចឱ្យទៅអ្នកដែលខ្វះខាតបាន។

២) ដើរផ្សារដោយមានគម្រោង៖ មិនថាអ្នកត្រូវទៅស៊ីការឬចូលរួមកម្មវិធីអ្វីនោះទេ អ្នកប្រហែលជាត្រូវការពេលជាច្រើនក្នុងការរកសំលៀកបំពាក់ដែលអ្នកពេញចិត្ត។ ដូច្នេះហើយ ដើម្បីឲ្យត្រូវនឹងការពេញចិត្តរបស់អ្នក លើកក្រោយនៅពេលដែលអ្នកដើរផ្សារទៅទិញសំលៀកបំពាក់គឺអ្នកត្រូវមានគម្រោងច្បាស់លាស់។ ច្បាស់លាស់គឺថា ទិញសំលៀកបំពាក់នោះមក គឺដើម្បីកម្មវិធីអ្វី ពោលគឺមិនមែនទិញទុកៗដែលនាំឱ្យខាតបង់ប្រាក់កាក់។

៣) គួរគិតឱ្យបានហ្មត់ចត់ពេលទិញអាវក្រៅ៖ ការទិញអាវក្រៅមិនថាអាវក្រៅរោមសត្វឬអាវធំនោះទេ អ្នកត្រូវដឹងពីគន្លឹះមួយនោះគឺថា វាត្រូវតែសក្ដិសមនឹងស្មារបស់អ្នក។ ប្រសិនជាវាធំឬតូចពេក អ្នកមិនគួរទិញនោះទេពីព្រោះថា អាវក្រៅពិបាកកែសម្រួលឱ្យត្រូវតាមស្មារបស់អ្នកណាស់៕

ប្រែសម្រួល៖អុឹងមុយយូ ប្រភព៖ www.lifehack.org

X
5s