ជំនាញ​ការ​ស្តាប់​ទាំង ​៣​យ៉ាង​របស់​ «បុគ្គល​ជោគជ័យ»​ ដែល​លោក​អ្នក​គួរ​មាន​បើ​ «ចង់​ជោគជ័យ​» ដែរ​



តើអ្នកធ្លាប់ដើរចេញពីកិច្ចសន្ទនាមួយដែលអ្នកមានអារម្មណ៍ថា អ្នកស្តាប់មិនយល់អ្វីទាំងអស់ទេ? មនុស្សជាច្រើនផ្តោតសំខាន់ទៅលើការស្តាប់។ ជំនាញនៃការស្តាប់ អាចកែប្រែ និងសិក្សាបាន ប្រសិនជាអ្នកមានការប្តេជ្ញា និងប្រឹងប្រែងក្នុងការអនុវត្ត។ ខាងក្រោមនេះ គឺជាគន្លឹះនៃការស្តាប់ដែលបុគ្គលជោគជ័យមាន៖ ១) ការប្រើភ្នែក៖ ការមានទំនាក់ទំនងតាមរយៈការចេះប្រើខ្សែភ្នែក និងសម្លឹងទៅដៃគូសន្ទនា បង្ហាញថា អ្នកពិតជាស្តាប់និងយកចិត្តទុកដាក់នូវអ្វីដែលគេនិយាយ។ អ្នកសាកស្រមៃខ្លួនឯងទៅមើលថាតើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចនៅពេលដែលអ្នកដទៃមិនយកចិត្តទុកដាក់នូវអ្វីដែលអ្នកនិយាយ។ ខ្សែភ្នែក ក៏បង្ហាញបងដែរនៅពេលដែលគម្រោងណាមួយសំខាន់។ ២) សួរសំណួរម្ដង១ៗ៖ ច្បាប់មួយក្នុងការសួរសំណួរ គឺអ្នកមិនត្រូវកាត់សម្តីរបស់ដៃគូសន្ទនានោះទេ។ អ្នកត្រូវរងចាំដល់ពេលមួយដែលដៃគូផ្អាកនិយាយមួយភ្លែត។ ប្រសិនជាអ្នកនៅមានសំណួរទៀត ចាំដៃគូឆ្លើយចប់ស្រួលបួលសិន ចាំសួរសំណួរមួយទៀត។ ៣) កុំធ្វើការស្មាន៖ មនុស្សជាច្រើន ចូលចិត្តធ្វើការស្មាននូវអ្វីដែលដៃគូសន្ទនានិយាយ ដោយផ្នែកទៅលើបទពិសោធន៍ផ្ទាល់ខ្លួន ឬរឿងរ៉ាវដែលខ្លួនធ្លាប់ដឹង។ ការធ្វើបែបនេះ អ្នកនឹងមិនស្តាប់សម្តីដៃគូ និងត្រៀមខ្លួនស្វែងយល់អ្វីដែលអ្នកចង់និយាយនោះឡើយ។ ដូច្នេះហើយ អ្នកគួរតែឈប់ស្មាន៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.addicted2success.com
X
5s