តើអ្នកចង់ដឹងទេថា បុគ្គលល្បីៗលើលោក ធ្វើអ្វីខ្លះនៅពេលព្រលឹមឡើង?
មនុស្សជោគជ័យ គ្រប់រូបតែងមានទម្លាប់ផ្សេងៗគ្នា នៅពេលព្រឹក ហើយប្រាកដណាស់អ្នកពិតជាចង់ដឹងថាតើពួកគេភ្ញាក់ភ្លាមតែងតែធ្វើអ្វីមុនគេ។ តើមានអ្វីខ្លះទៅ?
១) ប្រធានាធិបតីអាមេរិក លោកBarack Obama តែងភ្ញាក់ឡើងម៉ោង ៦ និង៤៥នាទីព្រឹក ដើម្បីធ្វើលំហាត់ប្រាណ។
២) អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron តែងដាក់បម្រាមខ្លួនឯងមិនមើលទូរទស្សន៍នៅពេលព្រឹក។
៣) ម្ចាស់ហាងកាហ្វេ Howard Schultz តែងភ្ញាក់ឡើងម៉ោង ៤ និង៣០នាទី ហើយចូលចិត្តហាត់ប្រាណជាមួយនឹងឆ្កែទាំង៣ក្បាលរបស់គាត់ បន្ទាប់មកលោកតែងតែពិសាកាហ្វេដែលជាចំណង់ចំណូលចិត្តគាត់។
៤) លោក Steve Jobs តែងតែ ផ្ដល់ជាពាក្យលើកទឹកចិត្តសម្រាប់ខ្លួនឯង ជារៀងរាលព្រឹក។
៥) លោក Bill Gates ចូលចិត្ត ហ្វឹកហាត់ទាំងផ្លូវអារម្មណ៍និងរាងកាយនៅពេលព្រលឹមឡើង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ time.com