ចំណុច ៤យ៉ាងដែលអ្នកដឹកនាំគ្រប់រូប ត្រូវតែមានប្រសិនចង់បន្តភាពជោគជ័យធំធេងទៀត
ការសម្រេចចិត្តចង់ក្លាយ ជាអ្នកដឹកនាំ គឺជារឿងល្អមួយ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកមានសមត្ថភាពក្នុងការផ្លាស់ប្តូរជីវិតមនុស្សជាច្រើននិងជំរុញមនុស្សដទៃទៀតឲ្យក្លាយជាមនុស្សល្អដែលពូកគេអាចក្លាយធ្វើទៅបាន៖
១) មនុស្សដែលចេះគិត៖ ចំណុចទីមួយដែលអ្នកត្រូវសម្រេចគឺរៀនគ្រប់គ្រងការគិតរបស់អ្នក។ ពួកយើងសុទ្ធតែមានគំនិតដែលយើងមិនគួរមាន (អវិជ្ជមាន)។ ដូច្នេះហើយ ដើម្បីមានភាពវិជ្ជមាននិងជៀសវាងអវិជ្ជមានគឺអ្នកត្រូវគ្រប់គ្រងគំនិតខ្លួនឯងឲ្យបាន។ បើការណាគ្រប់គ្រាន់មិនបានទេ នោះអ្នកអាចនឹងក្លាយជាមនុស្សម្នាក់បរាជ័យធ្ងន់ធ្ងរក្នុងជីវិតមិនខាន ប្រសិនបើអ្នកមិនអាចគ្រប់គ្រងការគិតរបស់ខ្លួួនមករកផ្លូវត្រូវ។
២) រីករាយនឹងជីវិត៖ តើអ្នកជឿវាដែរឬទេថា អ្នកដឹកនាំជាច្រើនគ្មានពេលដើម្បីតែរីករាយនៅអ្វីដែលពួកគេជឿជាក់លើ។ ជីវិតរបស់យើងខ្លីខ្លាំងណាស់ ដូច្នេះហើយ កុំតឹងតែងនឹងខ្លួនឯងពេក។ ការរីករាយជាមួយនឹងជីវិតមិនមែនន័យថាអ្នកភ្លេចការងាររបស់អ្នកនោះទេ។
៣) វិនិយោគនឹងសុខភាព៖ សុខភាពគឺជាផ្នែកមួយនៃសុភមង្គលហើយ។ ប្រសិនជាអ្នកឈឺឬមិនមែនថែទាំខ្លួនឯងបានល្អ អ្វីៗនឹងស្ថិតនៅស្ថានភាពគ្រោះថ្នាក់។ ដូច្នេះហើយ អ្នកត្រូវមើលថែខ្លួនឯងឲ្យបានល្អ។
៤) មានអ្នកជួយបង្រៀន៖ ប្រសិនជាអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ល្អមួយនិងមានជីវិតដ៏ជោគជ័យ អ្នកត្រូវមានអ្នកជួយបង្រៀនអ្នកជានិច្ច ពីព្រោះថាពួកគេនឹងបង្រៀនអ្នកក្លាយជាមនុស្សល្អតាមដែលអ្នកអាចធ្វើទៅបាន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com