ចំណុច ​៣​យ៉ាង​ដែល​អ្នក​អាច​រៀន​សូត្រ​បាន​ពី​ជីវិត​​មាន​គូ​ស្រករ​



មនុស្សជាច្រើនចូលចិត្តឲ្យតម្លៃទៅលើរឿងស្នេហា ហើយគិតថាស្នេហា គឺជាអ្វីៗទាំងអស់។ តាមពិតទៅ វាមិនដូចការរំពឹងទុករបស់មនុស្សគ្រប់គ្នាក៏ថាបានដែរ។ បន្ទាប់ពីរៀបការរួច  គឺម្នាក់ៗមានទំនួលខុសត្រូវច្រើន ហើយអ្នកខ្លះទៀត គ្មានសេចក្ដីសុខដោយសារតែអ្វីៗខុសពីការរំពឹងទុករបស់គេ។ អ្នកអាចរៀនសូត្របានរឿងរ៉ាវជាច្រើន ខណៈដែលអ្នកនៅមិនទាន់មានគូស្រករ៖

១) ចងមិត្តភាពជាមួយមនុស្សដទៃ៖ ប្រសិនជាអ្នកមិនទាន់មានដៃគូជីវិតទេ អ្នកមានពេលវេលាជាច្រើនទៅចងចំណងមិត្តភាពជាមួយមិត្តដទៃ។ ពួកគេសុទ្ធតែជាមនុស្សដែលអាចជួយអ្នកបានពេលអ្នកមានបញ្ហា ឬជាប្រភពសម្រាប់កិច្ចការងារ ឬអាជីវកម្មរបស់អ្នកនៅពេលក្រោយ។ ពួកគេក៏ជាមនុស្សដែលផ្តល់កម្លាំងចិត្តដល់អ្នកផងដែរ។ ប៉ុន្តែ ស្នេហាអាចនឹងផ្តល់ភាពឈឺចាប់ក៏ថាបាន។

២) មានកូនក៏មិនប្រាកដថាអ្នកមានចម្លើយដែរ៖ មនុស្សជាច្រើនចូលចិត្តដើរលេង ហើយពួកគេសង្ឃឹមថា បន្ទាប់ពីមានដៃគូជីវិត ពួកគេអាចដើរលេងទៅទីកន្លែងណាដែលពួកគេចង់ទៅ។ នេះជាការរំពឹងខុសមួយព្រោះថា ជីវិតមិនអាចដើរតាមខ្សែជីវិតបែបនេះនោះទេ។ មានកូន គឺកាន់តែមានទំនួលខុសត្រូវ ហើយមានពេលខ្លះអ្នកត្រូវតែធ្វើការច្រើនជាងមុនដើម្បីជីវភាពគ្រួសារដែលពេលខ្លះអ្នកត្រូវធ្វើការនៅកន្លែងឆ្ងាយឃ្លាតឆ្ងាយពីគ្រួសារថែមទៀតផង។

៣) ការរៀបការក៏មិនមែនជាចម្លើយផងដែរ៖ ដូចតែការមានកូនអីចឹង វាមិនប្រាកដថាបញ្ហានឹងត្រូវដោះស្រាយនោះទេ។ ការរៀបការក៏ដូចគ្នាអីចឹងដែរ។ ប្រសិនជាអ្នកនៅមិនទាន់រកឃើញចម្លើយពីរបៀបដែលអ្នកសប្បាយមុនពេលរៀបការ ការរៀបការគឺមិនមែនជាចម្លើយសម្រាប់អ្នកដាច់ខាត៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.higherperspective.com

X
5s