ភាពខុសគ្នារវាងបុរសត្រឹមតែជាសង្សារធម្មតានិងបុរសដែលអាចក្លាយជាស្វាមីអ្នក
សង្សារនិងស្វាមី គឺខុសគ្នាឆ្ងាយណាស់ ហេតុនេះហើយ អ្នកត្រូវរៀនសម្គាល់ និងដឹងឲ្យបានច្បាស់ ថាពួកគេមានលក្ខណៈខុសគ្នាដូចម្ដេច និងដើម្បីច្បាស់ថា គេបានត្រឹមតែជាសង្សារ ឬអាចធ្វើជាដៃគូជីវិតរបស់អ្នកបាន។
១) បុរសជាសង្សារ៖ តែងនិយាយពីរំលើកពីរឿងអតីតកាល របស់អ្នក និយាយរួមគឺនិយាយតែងរឿងអត់ប្រយោជន៍ ។ បុរសនឹងក្លាយជាស្វាមី៖ តែងនិយាយពីអ្វីទៅដែលជាចំណង់ចំណូលចិត្តរបស់ អ្នក ហើយនិយាយអ្វីដែលមានប្រយោជន៍រួម។
២) បុរសជាសង្សារ៖ តែងបង្ហាញអាកប្បកិរិយាឆេវឆាវ និងមិនចេះលើកលែងទោស ឲ្យនាងពេលមានកំហុស។ បុរសនឹងក្លាយជាស្វាមី៖ ចេះគ្រប់គ្រងកំហឹង ហើយដោះស្រាយបញ្ហា ដោយមិនឲ្យមានជម្លោះ កើតឡើងសោះឡើយ។
៣) បុរសជាសង្សារ៖ តែងបង្ហាញចារឹកចង់ឈ្នះសង្សាររបស់ខ្លួនគ្រប់ពេល ហើយតែងគិតថាខ្លួនឯងល្អលើសគេ។ បុរសនឹងក្លាយជាស្វាមី៖ តែងតែដាក់ខ្លួនគ្រប់ពេល ហើយមិនទាមទារការឈ្នះចាញ់ឡើយ។
៤) បុរសជាសង្សារ៖ ផ្ដោតសំខាន់លើសម្រស់ខាងក្រៅ ហើយចង់ដើរតែជាមួយមនុស្សស្រីឡូយឆាយប៉ុណ្ណោះ។ បុរសនឹងក្លាយជាស្វាមី៖ ឲ្យតម្លៃលើចារឹកជាសំខាន់ ព្រោះថា គេនឹងមិនទាមទារឡើយ បើនារីនោះមានតែសម្រស់តែអន់ចារិក ។
៥) បុរសជាសង្សារ៖ មិនចង់ជួបជាមួយមិត្តភ័ក្ដិ ឬក៏បងប្អូនរបស់អ្នកឡើយ ។ បុរសនឹងក្លាយជាស្វាមី៖ គេមិនខ្លាចនឹងជួបមិត្តភ័ក្ដិឬក៏គ្រួសារអ្នកឡើយ គេមានតែអបអរនិងរំភើបចិត្តដែលបានជួបទៅវិញទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org