អ្នក​អាច​នឹង​​ឈប់​ទៅ​ពិសា​អាហារ​ក្រៅ​ផ្ទះ បើ​អ្នក​បាន​អាន​មូលហេតុ​ទាំង​នេះ!​



តាមពិតទៅ អាហារក្នុងផ្ទះគឺមានប្រយោជន៍ច្រើននឹកស្មានមិនដល់ច្រើនជាងអាហារនៅឯហាងខាងក្រៅទៀត។ ខាងក្រោមនេះជាមូលហេតុ ដែលអ្នកគួរដឹង៖

១) អ្នកនឹងទទួលបានអាហារស្រស់ៗ ៖ អាហារនៅហាង អ្នកមិនដឹងឡើយ ថាគេកម្ដៅប៉ុន្មានតង់នោះ។ តែបើអ្នកផ្ទះ អ្នកចម្អិនភ្លាមហើយពិសាភ្លាមក្ដៅៗ តែម្ដង។

២) អ្នកទទួលបានអាហារដែលជួយដល់សុខភាពអ្នក៖ អាហារដែលអ្នកចម្អិននៅផ្ទះ គឺអ្នកលាងសម្អាតបានស្អាត ហើយមិនដាក់សារជាតិគីមី អ្វីចូលឡើយ។ តែបើនៅខាងក្រៅ អ្នកទាយមិនត្រូវឡើយ ពីអាហារទាំងនោះ ថាមានគីមីឬអត់។

៣) មិនសូវខ្ជះខ្ជាយលុយកាក់៖ អាហារដែលអ្នកចំណាយ ក្នុងមួយពេលៗ គឺមានតម្លៃថ្លៃ ហើយអ្នកពិសាបានតែមួយដងទេគឺអស់ហើយ។ តែបើនៅផ្ទះអ្នកអាចពិសាបានជុំ គ្នា ហើយទុកវាបានលើកក្រោយទៀត៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entitymag.com

X
5s