វិធី៣យ៉ាងដែលជួយអ្នកឲ្យឈប់ស្ត្រេស(Stress) តទៅទៀត
ស្ត្រេសគឺជាផ្នែកមួយនៃជីវិតរបស់យើង។ យើងម្នាក់ៗសុទ្ធតែធ្លាប់ជួបច្រើនលើកមកហើយក្នុងជីវិតយើងនេះ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នកដោះស្រាយជាមួយបញ្ហាស្ត្រេសបាន៖
១) សកម្មភាព៖ ជាធម្មតា យើងធ្លាប់តែឮថាការធ្វើលំហាត់ប្រាណជួយអ្នកឲ្យមានសុខភាពល្អ។ ប៉ុន្តែ ការធ្វើលំហាត់ប្រាណក៏អាចជួយកាត់បន្ថយកម្រិតនៃការស្ត្រេសបានផងដែរ។ ដូច្នេះហើយ អ្នកអាចសាកល្បងបាន ហើយនឹងទទួលបានអារម្មណ៍ធូស្រាលមិនខាន។
២)ឥទ្ធិពលនៃការគិត៖ ការគិតបែបអវិជ្ជមាននឹងនាំអ្នកទៅរកភាពស្មុគស្មាញ ដែលជាលទ្ធផលនៃការកើតស្រ្តេស។ មនុស្សមួយចំនួនចូលចិត្តស្រមៃតែរឿងអាក្រក់ ដែលនាំឲ្យជួបតែបញ្ហាអាក្រក់ៗមិនចេះចប់។ ដូច្នេះហើយ អ្នកត្រូវរៀនពីរបៀបគិតបែបវិជ្ជមាន។
៣) ទំនាក់ទំនង៖ ការមានទំនាក់ទំនងជាមួយមនុស្សល្អក៏អាចជួយកាត់ស្រ្តេសរបស់អ្នកផងដែរ។ ឧទាហរណ៍៖ក្រោយឪពុកម្តាយធ្វើការហត់អស់ពេញមួយថ្ងៃ ត្រឡប់មកដល់ផ្ទះឃើញកូនរបស់ពួកគាត់ក៏ជួយពួកគាត់ឲ្យសប្បាយចិត្តបានភ្លាមៗផងដែរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org