មហាសេដ្ឋីមានបំផុតរបស់ចិន៖ បើTrump ហ៊ានរឹតបន្តឹងលើផលិតផលចិន នោះអាមេរិកនឹងអត់ការងារធ្វើ
មហាសេដ្ឋីអចលនទ្រព្យចិន និង ជាបុរសមានជាងគេនៅចិន លោកWang Jianlin បានធ្វើការធ្វើការតបតទៅលោក Donald Trump ដែលគ្រោងនឹងចេញច្បាប់បន្តឹង ចំពោះការ នាំចូលផលិតផលចិនមកកាន់សហសរដ្ឋអាមេរិកថា ប្រសិនបើធ្វើបែបនេះ អាមេរិកនឹងត្រូវប្រឈមមុខបញ្ហាអត់ការងារធ្វើមិនខាន។
លោកបាននិយាយថា៖ «អាមេរិកនឹងជួបប្រទះភាពគ្មានការងារធ្វើ ព្រោះថាលោកមានក្រុមហ៊ុន មួយដែលលោកបានបណ្ដាក់ទុនរហូតដល់ទៅ ១០ពាន់លានដុល្លារនៅអាមេរិក ហើយក្នុងនោះមានបុគ្គលិកសញ្ជាតិអាមេរិករហូតដល់ទៅ ២០,០០០នាក់ ។ ហើយបើលោក Donald មិនអើពើទេ លោកនឹងប្រើធម៌ក្ដៅ »។
ការលើកឡើងបែបនេះ គឺធ្វើឡើងក្រោយពេលដែល លោកDonald Trump ដែលត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកឆាប់ៗខាងមុខនោះ បានបោះពាក្យសម្តីខ្លាំងថា នឹងរឹតបន្តឹងលើការនាំចូលទំនិញផ្សេងៗពីចិន។ ហេតុដូច្នេះហើយ បានជាធ្វើឲ្យមហាសេដ្ឋីដែលបានវិនិយោគប្រាក់ជាច្រើននៅក្នុងវិស័យឧស្សាហកម្មភាពយន្តអាមេរិកនោះ ក្តៅស្លឹកត្រចៀក ហើយចេញមុខតបតបែបនេះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ money.cnn.com