ចំណុច​ ​៤យ៉ាង​ដែល​គ្មាន​នរណា​ម្នាក់​ប្រាប់​អ្នក​អំពី​​ការ​បង្កើត​ «កម្លាំង​ចិត្ត»​



តើអ្នកនឹងមានគំនិតល្អៗដល់ទៅ ៥០ក្នុងមួយថ្ងៃដែរឬទេ? មានគំនិតអំពីការបង្កើត ជំនួញថ្មីៗដែរឬទេ? អ្នកប្រហែលជាមានប៉ុន្តែ អ្នកក៏ងាយនឹងបាត់បង់ជំនឿចិត្តយ៉ាងឆាប់រហ័សទៅវិញផងដែរ។ កម្លាំងចិត្តមិនមែនជារបស់ដែលអ្នកកើតមកដោយឯកឯងទេ។ ខាងក្រោមនេះ ជាហេតុផលដែលអាចជួយអ្នកបាន៖

១) ការចាប់ផ្តើមពីអ្វីតូចៗក៏ជួយអ្នកឱ្យមានកម្លាំងផងដែរ៖ ប្រសិនជាអ្នកចង់សម្រេចកិច្ចការធំដែលមិនបំបែកវាឲ្យតូចៗ អ្នកនឹងមិនងាយមានកម្លាំងចិត្តនោះទេព្រោះថានៅពេលដែលកិច្ចការកាន់តែធំ នោះមើលទៅកាន់តែស្មុុគស្មាញ។ នៅពេលដែលស្មុគស្មាញ អ្នកប្រហែលជាគ្មានកម្លាំងចិត្តបន្ត និងជំរុញទឹកចិត្តទៅមុខនោះទេ។ អ្នកអាចចាប់ផ្តើមពីជំហានតូចៗឡើងទៅ។

២) ការដឹងពីហេតុផលក៏ជួយអ្នកមានកម្លាំងចិត្តដែរ៖ នេះជាហេតុផលធំជាងគេបំផុតដែលជំរុញអ្នកឲ្យដើរទៅមុខបាន។ ប្រសិនជាអ្នកគ្មានហេតុផលច្បាស់លាស់ទេ អ្នកនឹងមិនដឹងហេតុអ្វីបានជាអ្នកធ្វើវាឡើយ។

៣) ចក្ខុវិស័យ៖ ជាច្រើនលើកណាស់ មនុស្សចាប់ផ្តើមបន្ទាប់មកក៏ឈប់ដោយសារពួកគេមិនឃើញលទ្ធផលភ្លាមៗ។ ប្រសិនជាអ្នកចង់មានកម្លាំងចិត្ត អ្នកត្រូវមានចក្ខុវិស័យនៅចំពោះមុខអ្នក។ ចក្ខុវិស័យ គឺសំដៅទៅលើការមើលឃើញពីឱកាសវែងឆ្ងាយ ពោលគឺមិនមែនសម្ដៅទៅលើលទ្ធផលភ្លាមៗនោះទេ។

៤) ទម្លាប់ក៏អាចជាកម្លាំងចិត្តបានដែរ៖ អ្នកត្រូវមានសកម្មភាពជាប្រចាំ តែមិនមែនចាំដល់អ្នកមានអារម្មណ៍បានធ្វើនោះទេ។ ចំណុចមួយដែលជួយអ្នកមានកម្លាំងចិត្តគឺផ្លាស់ប្តូរក្តីសុបិនឲ្យមើលទៅអាចសម្រេចបាន។ ទម្លាប់ប្រចាំថ្ងៃរបស់អ្នក គឺជាផ្នែកមួយធ្វើឱ្យអ្នកមានកម្លាំងចិត្តដើរទៅមុខ៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com

X
5s