​ផ្នូរ​សាកសព​​​យន្តហោះ​ចម្បាំង​​ធំ​​បំផុត​ក្នុង​លោក​​​​​ ​ប្រហែល​ជា​អ្នក​មិន​ធ្លាប់​ឃើញ​



វាលខ្សាច់ស្ថិតនៅរដ្ឋ Arizona ដែលមានផ្ទៃដីទំហំជាង ១០គីឡូម៉ែទ្រការ៉េ ត្រូវបានគេប្រើប្រាស់ជាកន្លែងធ្វើផ្នូរសាកសពយន្តហោះចម្បាំងចាស់ៗដែលកងទ័ពជើងអាកាសសហរដ្ឋអាមេរិកប្រើប្រាស់លែងកើត។ យន្តហោះទាំងនេះមានច្រើនជំនាន់ ហើយមិនត្រឹមតែយន្តហោះចម្បាំងនោះទេ តែមានទាំងយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនឯកជនថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់ យន្តហោះចាស់ទាំងអស់នេះមានតម្លៃសរុបប្រមាណ ៣៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយការរក្សាទុកយន្តហោះនេះទៀតសោតគឺមិនមែនទុកចោលនោះទេ ពោលគឺគេអាចយកគ្រឿងក្នុងរបស់យន្តហោះទាំងនេះសម្រាប់យន្តហោះកំពុងដំណើរការនាបច្ចុប្បន្នមួយចំនួនថែមទៀតផង។ យន្តហោះខ្លះទៀតគឺចាស់តែមែនទែនពោលគឺគ្រឿងក្នុងមួយចំនួនមិនអាចយកមកប្រើប្រាស់សម្រាប់ជួសជុលយន្តហោះផ្សេងនោះទេ។ យន្តហោះប្រមាណជាង ៨០%នៃយន្តហោះសរុប ៤២០០គ្រឿង គឺមានផ្ទុកគ្រឿងក្នុងប្រមាណ ៣៥០ ០០០ប្រភេទដែលគេអាចយកមកប្រើប្រាស់សម្រាប់ជួសជុល និងបំពាក់ឱ្យយន្តហោះផ្សេងៗទៀតបាន។ ម៉ាស៊ីន ជាតិផ្ទុះ ខ្សែភ្លើង និងអេឡិចត្រូនិក ត្រូវបានគេយកមកកែច្នៃឡើងវិញដើម្បីកាត់បន្ថយថ្លៃដើមនៃការរក្សាគ្រឿងដែលអាចយកមកប្រើប្រាស់បាននៅលើយន្តហោះនោះ។ កាលពីឆ្នាំ២០០៥ សំណល់ចេញពីយន្តហោះប្រមាណ ១៩០០០ប្រភេទមានតម្លៃប្រហែល ៥៦៨លានដុល្លារត្រូវបានយកមកកែច្នៃឡើងវិញ។ រដ្ឋាភិបាលអាមេរិកក៏អនុញ្ញាតឱ្យរដ្ឋាភិបាល ឬក្រុមហ៊ុនប្រទេសផ្សេងទិញ គ្រឿងក្នុង ឬសំណល់ ឬយន្តហោះចាស់ៗទាំងមូលបាន៕

  airplaneairplane-y

X
5s