គន្លឹះ​៣​យ៉ាង​ដែល​ជួយ​អ្នក​សម្រេច​ក្តី​សុបិន​ ទោះ​បី​ជា​ជីវិតជួបញ្ហា​យ៉ាង​ណា​ក៏​ដោយ​



តើអ្នកធ្លាប់មានក្តីសុបិនសម្រាប់ខ្លួនឯង ហើយសប្បាយចិត្តនឹងធ្វើការដើម្បីសម្រេចវាដែរឬទេ? ការចាប់ផ្តើមដំបូងដូចជាមិនទាន់មានបញ្ហាអ្វីទេ។ ប៉ុន្តែ ប៉ុន្មានអាទិត្យក្រោយមកជីវិតចាប់ផ្តើមមានបញ្ហាឬឧបសគ្គចំពោះអ្នក។ តើអ្នកនឹងជម្នះវា ឬ អ្នកនឹងបាក់ទឹកចិត្ត?

១) ធ្វើខ្លួនឯងឲ្យមានអាទិភាព៖ អ្នកប្រហែលជាចូលចិត្តគិតអ្នកដទៃជាងគិតពីខ្លួនឯង។ វាពិតជាល្អហើយដែរអ្នកចង់ជួយអ្នកដទៃ ប៉ុន្តែ ប្រសិនជាអ្នកគិតអ្នកដទៃជាជាងខ្លួនឯង អ្នកនឹងងាយបាក់ទឹកចិត្ត។ អ្នកត្រូវរៀនគិតពីខ្លួនឯងជាមុនសិន ប៉ុន្តែក្នុងន័យនេះ មិនត្រូវក្លាយជាមនុស្សកំពូលអាត្មានិយមនោះទេ។

២) មានគម្រោងច្បាស់លាស់៖ ប្រសិនជាអ្នកមានក្តីសុបិនកាន់តែច្បាស់លាស់ វាកាន់តែល្អ។ អ្នកគួរតែបង្កើតសកម្មភាពឬជំហានដែលអ្នកត្រូវមាន មិនថាវាតូចឬធំនោះទេ។ វាអាចជាមធ្យោបាយមួយសម្រាប់អ្នកតាមដាន ពីភាពរីកចម្រើន។

៣) តាំងចិត្ត៖ អ្នកត្រូវរំលឹកខ្លួនឯងថា«វាជាជំហាន» ។  នៅពេលដែលអ្នកចាប់ផ្តើមសកម្មភាពចំពោះសុបិនអ្នក អ្នកក៏កំពុងបង្កើតទម្លាប់មួយសម្រាប់ខ្លួនឯងផងដែរ។ អ្នកកំពុងបង្កើតទំនុកចិត្តសម្រាប់ខ្លួនឯង។ នៅពេលអ្នកជួបការលំបាក មានតែការតាំងចិត្តទេដែលជួយអ្នកដើរទៅមុខបាន៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com

X
5s