ចំណុច ៣យ៉ាងដែលអ្នកមិនគួរមាន «ពេលស្វែងរកអ្នកណែនាំ ឬអ្នកផ្ដល់យោបល់»!
វាពិតណាស់ដែលថា បុគ្គលជោគជ័យទាំងឡាយ សុទ្ធតែមានអ្នកណែនាំ ឬអ្នកជួយផ្ដល់យោបល់មិនថាតិចឬច្រើន។ មនុស្សជាច្រើនគិតថា អ្នកណែនាំគឺជាមនុស្សដែលបង្រៀនពួកគេអំពី ជំនួញ និងជំនាញជាច្រើនទៀត ប៉ុន្តែតាមពិតទៅ អ្នកណែនាំ គឺជាអ្នកផ្តល់ដំបូន្មានលើរឿងរ៉ាវជាច្រើនមិនមែនត្រឹមតែបង្រៀននោះទេ។ ខាងក្រោមនេះជាចំណុចដែលអ្នកមិនធ្វើឬនិយាយនៅពេលអ្នករកអ្នកណែនាំ៖
១) ការសួរសំណួរ «តើអ្នកអាចក្លាយជាអ្នកណែនាំរបស់ខ្ញុំបានទេ?» ៖ ការសួរមនុស្សម្នាក់ឲ្យក្លាយជាអ្នកណែនាំរបស់អ្នកភ្លាមៗ គឺជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ អ្នកដែលសក្ដិសមក្លាយជាអ្នកណែនាំរបស់អ្នកមិនគួរឆ្លើយសំណួរនេះនោះទេ។ អ្នកត្រូវដាក់ខ្លួនឯងនៅក្នុងអារម្មណ៍របស់អ្នកណែនាំទៅមើល។ អ្នកគួរតែព្យាយាមស្វែងយល់ និងរកឱកាសណែនាំខ្លួន និងស្និទ្ធស្នាលជាមួយគ្នាសិនមុននឹងនិយាយពាក្យថា «ចង់ឱ្យអ្នកក្លាយជាទីប្រឹក្សា ឬអ្នកណែនាំខ្ញុំ»។
២) គ្មានការតាំងចិត្ត៖ គ្មាននរណាម្នាក់ចង់ចំណាយពេលវេលាទៅលើនរណាម្នាក់ដែលគ្មានការតាំងចិត្តនោះទេ។ ការមានអ្នកណែនាំក៏មិនមែនជាផ្លូវទៅរកភាពជោគជ័យផងដែរ។ វាតែងតែនៅមានបញ្ហាជានិច្ច។ អ្នកត្រូវបង្ហាញថាអ្នកពិតជាយកចិត្តដាក់ទុកមែន ជាពីសេសគឺថា ស្ដាប់ដំបូន្មានហើយ យកគំនិតទាំងនោះមកអនុវត្តន៍ ហើយមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីទម្លុះឧបសគ្គគ្រប់បែបយ៉ាង។
៣) មិនហ៊ានវិនិយោគ៖ មិនថាវាជាលុយកាក់ឬពេលវេលានោះទេ អ្នកជំនួញដែលជោគជ័យ គឺកើតចេញពី ការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ។ ប្រសិនជាអ្នកមិនហ៊ានវិនិយោគទៅលើជំនួញរបស់អ្នក អ្នកមិនអាចរំពឹងអ្នកដទៃមកវិនិយោគលើអ្នកនោះទេ។ ត្រូវហ៊ានវិនិយោគ ហើយត្រូវរិះគិតលើដំបូន្មានរបស់អ្នកផ្ដល់យោបល់ឱ្យបានហ្មត់ចត់ជាទីបំផុតមុននឹងសម្រេចចិត្តវិនិយោគ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com