តាក់ទិករៀនមើលចិត្តមនុស្ស ដោយសម្គាល់លើអាការៈខាងក្រៅ
អាការៈខាងក្រៅ គឺកើតឡើង ដោយសារតែចិត្តមនុស្សជាអ្នកបញ្ជា ហើយពេលខ្លះគេមិននិយាយឲ្យអ្នកដឹងទេ តែអ្នកត្រូវឆ្លាត សិក្សាវាដោយខ្លួនឯងថា តើគេកំពុងមានអារម្មណ៍ដូចម្ដេច។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) មនុស្សដែលងើយចិញ្ចើមដាក់អ្នក មានន័យថាគេ កំពុងតែព្រួយបារម្ភ ភ្ញាក់ផ្អើល និងភិតភ័យអ្វីមួយ។
២) ភ្នែកគឺសម្លឹងក្នុងន័យ២ បើគេសម្លឹងគូស្នេហ៍គេ មានន័យថាគេស្រឡាញ់គ្នាខ្លាំង ហើយមនោសញ្ចេតនាជ្រាលជ្រៅ។ តែបើមនុស្សមិនស្គាល់គ្នា គេបង្ហាញពីភាពភ័យខ្លាច។
៣) មនុស្សដែលសម្លឹងភ្នែកអ្នកយូរពេលនិយាយអ្វីមួយ គែតែងតែកុហកអ្នក។
៤) មនុស្សចូលចិត្តអង្គុយ គងពាក់ខ្លា បង្ហាញថាពួកគេជាមនុស្ស មិនចេះចុះញ៉មនរណា។
៥) អ្នកដែលសើចមិនចេញស្នាមជ្រួញចុងភ្នែកគឺជាការសើចក្លែងក្លាយ។
៦) អ្នកចូលចិត្តអង្គុយ ញាក់ជើងជាមនុស្សឆាប់ខឹង និងមិនមានភាពអត់ធ្មត់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.businessinsider.com