ចេះតែចាយលុយច្រើនហួសហេតុមែនទេ ??? នេះជាវិធីទប់ស្កាត់កុំឲ្យចាយច្រើនទៀត
តើអ្នកគិតថា អ្នកកំពុងជួបប្រទះបញ្ហាលុយកាក់ធ្ងន់ធ្ងរ តើមែនទេ ? តើអ្នកចង់សន្សំលុយ ឲ្យបានច្រើនសម្រាប់ខ្លួនឯងដែរ ទេ ? អ្នកអាចដើរតាមវិធីខាងក្រោមនេះបាន៖
១) កត់បញ្ជីចំណាយអ្នក៖ ជំហានដំបូងគេ គឺអ្នកត្រូវតែដឹងថារាល់ថ្ងៃនេះអ្នកចំណាយលើអ្វីខ្លះ? អ្នកត្រូវក្សាទុក ឲ្យបានមួយខែ ពេលនោះអ្នកនឹងដឹងថាមួយខែនេះអ្នកចំណាយលើអ្វីខ្លះ។
២) ស្វែងរកលុយបន្ថែម៖ បន្ទាប់ពីដឹងថា អ្នកចំណាយលើអ្វីខ្លះហើយ អ្នកត្រូវស្វែងរកលុយ ដើម្បីបំពេញនូវការចំណាយនោះ។ ក្នុងនោះអ្នកក៏ត្រូវទុកលុយខ្លះ ចំណាយលើអ្វីផ្សេងទៀត ដែលថ្មីៗដែរ។
៣) ចេះសន្សំលុយ៖ បន្ទាប់មកអ្នកត្រូវយកលុយ ដែលអ្នករកបាននោះមកសន្សំខ្លះ ហើយ អ្វីៗដែលមិនចាំបាច់ អ្នកក៏មិនគួរចំណាយលើវាច្រើនពេកដែរ។
៤) កំណត់ថាអ្នកចង់សន្សំឲ្យបានប៉ុន្មាន៖ បើអ្នកបានកំណត់លុយត្រឹមត្រូវថាចង់បានប៉ុន្មាន អ្នកនឹងចាប់ផ្ដើមសន្សំបានស្រួល។ អ្នកនឹងបានដឹងថាតើមួយខែ ៗ អ្នកចំណាយប៉ុន្មាន ហើយអ្នកនឹងទទួលបានលុយមកវិញប៉ុន្មាន?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.bankofamerica.com