មនុស្ស​​ឆ្លាត​ជាង​គេ​បំផុត​​ក្នុង​លោក​ទាំង​ ១០​រូប​​! ដឹង​ថា​ អ្នក​ណា​ខ្លះ​ទេ?​



លោកអ្នកដឹងទេថាគេចាត់ថ្នាក់មនុស្សឆ្លាតជាងគេក្នុងលោក តាមវិធីណា? កន្លងទៅ លោកអ្នកប្រាកដជាដឹងថា តាមរយៈការធ្វើតេស្ដពិន្ទុ IQ។ កាលពីពេលកន្លងទៅថ្មីៗនេះដែរលោក Libb Thims វិស្វករអេឡិចត្រូគីមី(electrochemical engineer) ជនជាតិអាមេរិក មានវិធីថ្មីវាយតម្លៃមនុស្សឆ្លាតជាងគេបំផុតក្នុងលោក (smartest people in the world)។

លោក Thims យល់ថា ការវាយតម្លៃដោយគ្រាន់តែវាស់វែងតាមពិន្ទុ IQ តែមួយមុខគឺមិនគ្រប់នោះទេ អីចឹងហើយបានលោក Thims វាសវែងលើ IQ ផង និងសមិទ្ធផលការងារផង (accomplishments)។ មនុស្សឆ្លាតបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកតាំងពីចុងសតវត្សរ៍ទី១៩ មានដូចជា៖

១) Johann Goethe៖ ពិន្ទុ IQ ដែលគេវាយតម្លៃគឺចន្លោះពី ២១០ ទៅ២២៥។ លោកជាអ្នកអក្សរសិល្ប៍ដ៏ល្បីមួយរូប ខណៈដែលលោក Einstein ចាត់ទុកថា លោកជាមនុស្សចុងក្រោយក្នុងលោកនេះដែលដឹងអ្វីៗគ្រប់យ៉ាង។

២) Albert Einstein៖ ជាទស្សនវិទូវិទ្យាសាស្ត្រ (philosopher of science) និងជារូបវិទូទ្រឹស្ដី (theoretical physicist) ដ៏ល្បីជនជាតិអាល្លឺម៉ង់។ ពិន្ទុ IQ របស់លោកគឺចន្លោះពី ២០៥ ទៅ ២២៥។ លោកស្លាប់នៅឆ្នាំ១៩៥៥។

៣) Leonardo da Vinci៖ ជាជាងគំនូរ ជាងចម្លាក់ ស្ថាបត្យករ អ្នកបង្កើតគំនិតថ្មី អ្នកកាយវិភាគវិទូ ភូមិសាស្ត្រវិទូ អ្នកនិពន្ធ ផែនទីលេខវិទូ និងជាអ្នករុក្ខសាស្ត្រវិទូជនជាតិអ៊ីតាលីដ៏ល្បីមួយរូប។ សមិទ្ធផលដែលលេចធ្លោជាងគេបំផុតគឺសិល្បៈគំនូរ។ ពិន្ទុ IQ របស់លោកចន្លោះពី ១៨០ ទៅ ២២០។

៤) Isaac Newton៖ កំពូលគណិតសាស្ត្រវិទូ និងរូបវិទ្យាវិទូជនជាតិអង់គ្លេស ហើយលោកត្រូវបានគេចាត់ទុកថាជាអ្នកធ្វើបដិវត្តន៍វិទ្យាសាស្ត្រនៅសតវត្សរ៍ទី ១៧។ ពិន្ទុ IQ របស់លោក គឺប្រហែលពី ១៩០ ដល់ ២០០។ ទ្រឹស្ដីដ៏ល្បីបំផុតរបស់លោក គឺច្បាប់ទំនាញផែនដី

៥) James Maxwell៖ ជាគណិតវិទ្យារូបវិទ្យាវិទូ (mathematical physicist) ជនជាតិស្កុតឡែន ដែលស្នាដៃដ៏ល្បីបំផុតរបស់គឺទ្រឹស្ដីវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិក (electromagnetic radiation)។ ពិន្ទុ IQ របស់លោកគឺចន្លោះពី ១៩០ ទៅ ២០៥។

៦) Rudolf Clausius៖ ជាគណិតសាស្ត្រវិទូ និងរូបវិទ្យាវិទូជនជាតិអាល្លឺម៉ង់។ លោកល្បីខាងបង្កើតច្បាប់ទីពីរស្ដីពីទែម៉ូឌីណាមិច (the second law of thermodynamics)។ ពិន្ទុ IQ របស់លោកគឺចន្លោះពី ១៩០ ទៅ ២០៥។

៧) Nicolaus Copernicus៖ ជាតារាវិទូ និងគណិតសាស្ត្រវិទូជនជាតិប៉ូឡូញ។ លោកជាអ្នករកឃើញម៉ូដែលមណ្ឌលព្រះអាទិត្យសកល (heliocentric model of the universe) ដែលអះអាងថា ព្រះអាទិត្យ មិនមែនផែនដីទេដែលស្ថិតនៅចំកណ្ដាលនៃប្រព័ន្ធព្រះអាទិត្យ (solar system)។ ពិន្ទុ IQ របស់លោកគឺចន្លោះពី ១៦០ ទៅ ២០០។

៨) Gottfried Leibniz៖ ជាទស្សនវិទូ និងតក្កវិទូជនជាតិអាល្លឺម៉ង់។ លោកជាអ្នកបង្កើតទ្រឹស្ដីគណនាអាំងតេក្រាល (integral) និងឌីផេរ៉ង់ស្យែល (differential)។ ពិន្ទុ IQ របស់លោកគឺចន្លោះពី ១៨២ ទៅ ២០៥។

៩) William Sidis៖ លោក William James Sidis រៀនថ្នាក់ត្រៀមមហាវិទ្យាល័យនៅអាយុ ៦ ឆ្នាំ និងចូលរៀននៅសាកលវិទ្យាល័យហាវើដ (Harvard University) នៅអាយុ១១ឆ្នាំ និងចេះ ៤០ ភាសា (ភាសាខ្លះចេះច្បាស់ និងភាសាខ្លះចេះពាក្យ អាចអាន និងនិយាយបាន)។ លោកជំនាញខាងគណិតវិទ្យា ។ ពិន្ទុ IQ របស់លោក គឺ ២០០ ទៅ ៣០០។

១០) លោក Thomas Young៖ គឺជារូបវិទ្យាវិទូជនជាតិអង់គ្លេសដែលសមិទ្ធផលរបស់លោកពាក់ព័ន្ធនឹងចក្ខុសាស្ត អំពូល សរីរាង្គសាស្ត្រ និងភាសា ដែលនាំឱ្យអ្នកវិទ្យាសាស្ត្រប្រើជាទុនសម្រាប់ការសិក្សាបង្កើតអុបទិក និងអាណាតូមី។ ពិន្ទុ IQ របស់លោកគឺចន្លោះពី ១៨៥ ទៅ ២០០៕

ប្រែសម្រួល៖ សីហា

X
5s