ចំណុច ៣យ៉ាងដែលអ្នកមិនគួរធ្វើជាដាច់ខាតចំពោះផ្នែកបម្រើអតិថិជន
អតិថិជនរិះគន់ទៅកាន់ផ្នែកបំរើអតិថិជនគឺជារឿងសាមញ្ញណាស់។ ទោះបីជាក្រុមហ៊ុនជាច្រើនបានព្យាយាមកែប្រែសេវារបស់អ្នកដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនក៏ដោយ ក៏នៅតែមានមនុស្សរអ៊ូជាប់ដែរ។ ខាងក្រោមនេះជាចំណុចដែលអ្នកមិនគួរធ្វើ៖
១) ប្រើភាសាមិនសមរម្យ៖ ប្រសិនជាអ្នកកាន់ ពាក្យឬភាសាអាក្រក់ បញ្ហារបស់អ្នកនឹងមិនងាយត្រូវបានដោះស្រាយឲ្យឡើយ។ មនុស្សជាច្រើនប្រហែលជាយល់ពីចំណុចនេះហើយ។ មិនថាអ្នកខឹងយ៉ាងណានោះទេ អ្នកនឹងទទួលបានលទ្ធផលល្អប្រសិនជាអ្នកចេះប្រើពាក្យសមរម្យ។
២) វាយប្រហារផ្ទាល់៖ ការកាន់ផ្នែកបម្រើអតិថិជនមិនមែនជាមនុស្សដែលអ្នកត្រូវបន្ទោសនោះទេ។ ការយកកំហឹងរបស់អ្នកមកបញ្ចេញមកលើមនុស្សដែលមិនដឹងអីនោះគឺជារឿងអយុត្តិធម៌មួយ។
៣) បង្កការរំខាន៖ អ្នកដឹងហើយថាការរំខានគឺជាទង្វើដ៏ឈ្លើយមួយ។ ដូច្នេះហើយ ប្រសិនជាអ្នកប្រកាន់សម្ដីគេនៅពេលដែលពួកគាត់កំពុងតែព្យាយាមបំពេញការងារនោះ អ្នកមិនត្រឹមតែឈ្លើយនោះទេថែមទាំងអាចបាត់បង់ព័ត៌មានសំខាន់ៗទៀតផង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org