រដ្ឋចំនួន ៩នៅសហរដ្ឋអាមេរិកមិនយកពន្ធលើប្រាក់ចំណូល
ថ្មីត្បិតតែសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតក្ដី តែក្នុងចំណោមរដ្ឋទាំង ៥០មានរដ្ឋមួយចំនួនមិនទាន់ឯករាជ្យផ្នែកថវិកាពីរដ្ឋាភិបាលសហព័ន្ធបាននៅឡើយទេ។ ជាមួយគ្នានេះដែរ មានរដ្ឋ ៩ត្រូវបានចាត់ទុកថា ជារដ្ឋដែលមិនបានដាក់ពន្ធលើប្រាក់ចំណូល (impose no income tax) ទៅលើប្រជាជនរបស់ខ្លួនឡើយ។
ប្រជាពលរដ្ឋក្នុងរដ្ឋទាំង ៩ខាងក្រោមនេះ រួចផុតពីការចំណាយទៅលើការបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋបានរាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗបើធៀបទៅនឹងប្រជាជននៅរដ្ឋជាង ៤០ផ្សេងទៀត។
ទោះជារដ្ឋទាំងនេះមិនយកពន្ធលើប្រាក់ចំណូលពីប្រជាជនខ្លួន ប៉ុន្តែរដ្ឋទាំងអស់នេះត្រូវការចំណូលតាមមធ្យោបាយយកពន្ធផ្សេងៗដូចជាបានពីពន្ធលើការលក់ (sales taxz) ពន្ធលើអចលនទ្រព្យ (property tax) ពន្ធលើអាជីវកម្ម (business tax) និងការយកពន្ធផ្សេងៗទៀត។
រដ្ឋទាំង ៩ដែលមិនយកពន្ធនោះមាន៖
១) Alaska៖ រដ្ឋដែលមានប្រជាជនរស់នៅតិចជាងគេ ហើយសម្បូរទៅដោយទឹកកក (ប្រាក់ចំណូលកម្រិតខ្ពស់គិតជាមធ្យមគឺ ៦១ ១៣៧ដុល្លារក្នុងមួយឆ្នាំក្នុងមួយនាក់)
២) Florida៖ មិនកំណត់ពន្ធលើប្រាក់ចំអផ្សេងៗទៀត (ប្រាក់ចំណូលកម្រិតខ្ពស់គិតជាមធ្យមគឺ ៤២ ៤៩៩ដុល្លារក្នុងមួយឆ្នាំក្នុងមួយនាក់)។
៧) Texas៖ កំណត់ពន្ធលើការលក់ខ្ពស់ ពន្ធលើការលក់ប្រេងឥន្ធនៈ និងលក់យានយន្ត ពន្ធលើការផលិតប្រេង និងឧស្ម័ន និងប្រភពចំណូលផ្សេងៗទៀត (ប្រាក់ចំណូលកម្រិតខ្ពស់គិតជាមធ្យមគឺ ៥៣ ០២៧ដុល្លារក្នុងមួយឆ្នាំក្នុងមួយនាក់)។
៨) Washington៖ កំណត់ពន្ធលើការលក់ខ្ពស់ជាងរដ្ឋមួយចំនួន ពន្ធលើចំណូលដុល (gross receipts tax) និងពន្ធផ្សេងៗទៀត។
៩) Wyoming៖ រដ្ឋនេះកំណត់ពន្ធលការលក់ទាប ហើយរដ្ឋនេះក៏ពឹងផ្អែកខ្លាំងទៅលើការកំណត់ពន្ធធនធានធម្មជាតិ និងពន្ធលើអចលនទ្រព្យ៕
ប្រែសម្រួល៖ ស្រីពៅ