សម្រាប់​អ្នក​រក​ស៊ី​ទាំង​ឡាយ បើ​កើត​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ អ្នក​គួរ​​ឈប់​បារម្ភ​ទៀត​ទៅ​



ជាធម្មតាទេ សម្រាប់អ្នករកស៊ី តែងជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្តនេះ ព្រោះការរកស៊ីរមែងមានឡើងមានចុះ ។ ហេតុនេះហើយ ពេលអ្នកជួបបញ្ហា សូមកុំបាក់ទឹកចិត្ត ហើយគួរស្វែងរកអ្វីដើម្បីមកដោះស្រាយវិញទើបល្អ។ សាកអានគំនិតខាងក្រោមនេះមើល៖

១) ត្រូវគិតថាអ្នកមិនអាចគេចផុតឡើយ៖ ជាធម្មតាទេ ការរកស៊ីតែងចុះ តែងឡើង ហេតុនេះអ្នកត្រូវតែប្រឈមមុខនឹងវា ។ បើអង្គុយតែពិបាកចិត្ត ហើយបាក់ទឹកចិត្តលែងចង់ទៅមុខ អ្នកនឹងក្លាយជាមនុស្សបរាជ័យ ដោយសារតែខ្លួនឯងជាមិនខាន។

២) ត្រូវគិតថាអ្នកមិនមែនរស់សម្រាប់តែមួយថ្ងៃឡើយ ៖ ពិតមែនហើយ អ្នកមិនមែនរស់តែមួយថ្ងៃ ឡើយ ហើយថ្ងៃនេះអ្នក ជួបបញ្ហា ក៏មិនច្បាស់ថាបញ្ហាវាអាចកើតមានរាល់ថ្ងៃដែរ។ ត្រូវចាំថា បន្ទាប់ពីភ្លៀងធ្លាក់ហើយ មេឃនឹងស្រឡះធម្មតាវិញ។

៣) កុំខ្លាចនឹងពឹងអ្នកដទៃឲ្យសោះ៖ អ្នករកស៊ីពេលខ្លះក៏មានពេលទាល់ច្រកគំនិត ហើយពេលនោះហើយ អ្នកគួរទាមទារអ្នកដទៃឲ្យជួយ។ ដូចនេះចូរកុំខ្លាច ព្រោះថានរណាៗក៏មានបញ្ហាដូចគ្នា ហើយគេនឹងមិនកំណាញ់ដាក់អ្នករកស៊ីដូចគ្នាដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.forbes.com

X
5s