ទម្លាប់ ១១ចំណុចនេះ អាចបញ្ជាក់ថា អ្នកណាជាបុគ្គលិកគំរូក្នុងស្ថាប័ន
ដើម្បីក្លាយជាបុគ្គលិកគំរូក្នុងស្ថាប័នមួយ បុគ្គលិកគួរបំពេញលក្ខណៈសម្បត្តិ ១១ចំណុចខាងក្រោមនេះ។ តើមិត្តអ្នកអានអាចធ្វើបានទេ?
១) យល់ច្បាស់ពីចក្ខុវិស័យ បេសកម្ម គោលបំណង និង តំលៃស្នូលរបស់អង្គភាព
២) យល់ច្បាស់ពីតួនាទីរបស់ខ្លួន និង ក្តីរំពឹងទុករបស់ថ្នាក់លើ
៣) បន្តធ្វើការឲ្យលើសពីការរំពឹងទុករបស់ថ្នាក់លើ
៤) មានផែនការការងារ ប្រចាំថ្ងៃ សប្តាហ៍ និង ខែ
៥) ធ្វើជាគំរូល្អ សម្រាប់បុគ្គលិកដទៃទៀត
៦) រក្សាការអភិវឌ្ឍខ្លួនតាមរយ: ការអានសៀវភៅ ទស្សនាវដ្ដី កាសែត ស្តាប់វិទ្យុ ដើម្បីដើរទាន់សម័យកាល
៧) ចូលរួមវគ្គបណ្តុះបណ្តាល បង្កើនចំណេះដឹង បង្កើនមិត្តភាព និងរៀនអ្វីដែលថ្មី
៨) គិតវិជ្ជមានជាប្រចាំ
៩) លេងកីឡា និង បរិភោគល្អដើម្បីសុខភាពល្អ
១០) ផ្តួចផ្តើមគំនិតថ្មីៗ និង បន្តការធ្វើការងារឲ្យចប់ចុងចប់ដើម
១១) បន្តការគិតល្អ ការនិយាយល្អ និង ធ្វើតែអំពើល្អ និងជួយសន្សំសំចៃដល់អង្គភាព