នៅ​លើ​​ពិភពលោក​នេះ​​​ មាន​រ៉ុកកែត​​ពិសេសៗ​ប៉ុន្មាន​ប្រភេទ​នេះ! ដឹង​ថា​​ ​ប្រទេស​ណា​ផលិត​បាន​ខ្លះទេ?​



កាលពីឆ្នាំទៅមិញ  អ្នកជំនាញផ្នែករចនាលោក Tyler Skrabek  បានសិក្សា និងចងក្រងរាល់គ្រាប់រ៉ុកកែតដែលបណ្ដាប្រទេសមហាអំណាចយោធាក្នុងលោកផលិតបាន។ ដោយធ្លាប់បានអានសៀវភៅមួយក្បាលដែលមានចំណងជើងថា "រ៉ុកកែតរបស់ពិភពលោក" ឬ "Rockets of the World” អ្នកជំនាញផ្នែករចនាលោក Tyler Skrabek បានធ្វើបច្ចុប្បន្ន និងបង្កើតផ្ទាំងរូបភាពមួយដែលបង្ហាញពីគ្រាប់រ៉ុកកែតគ្រប់ប្រទេស និងប្រភេទផ្សេងៗគ្នា។ រូបភាពមួយផ្ទាំងនេះត្រូវបានអ្នកជំនាញផ្នែករចនាខាងលើចំណាយពេលប្រមាណ ៣ខែដើម្បីគូរវាឡើង ហើយលោកមានគំនិតបង្កើតឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ។ ក្នុងរូបថតខាងក្រោមនេះ លោកបានជ្រើសរើសយកតែរ៉ុកកែតណាដែលត្រូវបានបង្ហោះដោយជោគជ័យយ៉ាងហោចណាស់ចំនួនបីដង ហើយរូបរាងរបស់វាគឺមានលក្ខណៈខុសពីគេដាច់តែម្ដង (unique) ពោលគឺមិនជ្រើសយករ៉ុកកែតស្ថិតនៅក្នុងប្រភេទតែមួយនោះទេ។ ចង់មើលរូបច្បាស់ជាងនេះ សូមចុចលើ តំណរភ្ជាប់នេះ...

c4fupbl-1

X
5s