​​​​​អស់​បារម្ភ​សម្រាប់​អ្នក​​ចង់​​ស្វែងរក​ដំណឹង​ការ​ងារ​ ​​ដោយ​គ្រាន់​តែ​ចូល​មក​កាន់​ទំព័រ​​BizKhmer ​​



សម្រាប់លោកអ្នកដែល មានការពិបាកក្នុងការស្វែងរក និង តាមដានដំណឹងការងារល្អៗនៅតាមបណ្ដាក្រុមហ៊ុន និង ស្ថាប័នផ្សេងៗនោះ ចាប់ពីពេលនេះតទៅវានឹងលែងជាបញ្ហាទៀតហើយ ដោយគ្រាន់តែចូលមកកាន់គេហទំព័រBizKhmerយើងខ្ញុំនោះ លោកអ្នកនឹងអាចទទួលបានដំណឹងការងារជាច្រើន និង សម្បូរបែប។ មានមនុស្សជាច្រើនតែងត្អូញត្អែរថា ពិបាកក្នុងការស្វែងរកការងារធ្វើ ព្រោះមិនដឹងថា ត្រូវស្វែងរកនៅទីណា។ ដោយសារតែមើលឃើញពីបញ្ហានេះ គេហទំព័រ BizKhmer និង Everjobs Cambodia បានសហការគ្នា ក្នុងការផ្ដល់ភាពងាយស្រួលដល់អ្នកស្វែងរកការងារទាំងអស់ក្នុងប្រទេសកម្ពុជា។ តាមរយៈការសហការគ្នានេះ ភាគីទាំងពីបានសម្រេចចែករំលែកដំណឹងការងារសំខាន់ៗនៅលើគេហទំព័រ BizKhmer ដែលជាគេហទំព័រព័ត៌មានដ៏ពេញនិយម និង មានលក្ខណៈវិជ្ជាជីវៈ ដោយផ្ដោតសំខាន់លើគំនិតអាជីវកម្ម និង សហគ្រិនភាព។ ដូច្នេះហើយ លោកអ្នកអាចចូលមកកាន់គេហទំព័រយើងខ្ញុំ ដោយពិនិត្យមើលផ្នែកខាងស្តាំ នោះនឹងឃើញដំណឹងការងារជាច្រើនដែលភ្ជាប់ពីគេហទំព័រ Everjobs Cambodia៕ 1122222
X
5s