ត្រូវចងចាំចំណុចសំខាន់ៗទាំង៤នេះ ដាច់ខាត ប្រសិនបើអ្នកចង់ទៅលេងប្រទេសថៃដោយសុខសាន្ត
ប្រទេសថៃគឺជាប្រទេសមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរៀងរាល់ឆ្នាំ។ ប៉ុន្តែ មុនពេលដែលអ្នកទៅលេងប្រទេសដ៏ស្រស់ស្អាតមួយនេះ អ្នកគួរតែចំណាយពេលខ្លះដើម្បីរៀនពីចំណុចដែលអ្នកគួរធ្វើឬមិនគួរធ្វើនៅប្រទេសថៃ។
១) អ្នកត្រូវស្លៀកពាក់សមរម្យពេលទស្សនាប្រាសាទ៖ ប្រទេសថៃគឺជាប្រទេសដែលកាន់សាសនាព្រះពុទ្ធ។ ដោយសារតែហេតុផលនេះហើយទើបបានជាប្រាសាទគឺជាទីកន្លែងដែលភ្ញៀវទេសចរណ៍គួរទៅទស្សនា។ អ្នកមិនអាចស្លៀកពាក់សិចស៊ីជាដាច់ខាត។
២) ហាមឈរជិតឬប៉ះលោកសង្ឃប្រសិនអ្នកជាមនុស្សស្រី៖ ប្រទេសដែលកាន់សាសនាព្រះពុទ្ធគឺថានារីហាមដាច់ខាតការប៉ះជាមួយនឹងលោកសង្ឃ ពីព្រោះវាជាបម្រាមនៅក្នុងសង្គម។ បើនិយាយឲ្យខ្លីទៅ នារីត្រូវគោរពលោកសង្ឃជានិច្ច។
៣) ហាមប្រមាថស្ដេច៖ ប្រជាជនថៃគោរពនិងស្រឡាញ់ស្ដេចរបស់ពួកគេណាស់។ អ្នកអាចរកមើលរូបថតស្ដេចថៃនៅគ្រប់ទីកន្លែងបាន។ ដូច្នេះហើយ អ្នកត្រូវមានការគោរពនិងកុំប្រមាថឬនិយាយអាក្រក់ពីស្ដេចថៃ។
៤) ទង់ជាតិថៃ៖ គ្មាននរណាម្នាក់ចង់ឃើញទង់ជាតិនៃជាតិសាសន៍របស់អ្នកត្រូវគេយកទៅលេងសើចនោះទេ។ ប្រសិនជាអ្នកគិតថាចង់កែឆ្នៃទង់ជាតិថៃមកជាសំលៀកបំពាក់ អ្នកគួរតែគិតឡើងវិញ ព្រោះបើមិនដូច្នោះទេ នឹងមានបញ្ហាមិនខាន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org