សញ្ញាទាំងនេះ ដែលបង្ហាញថាគេចាត់ទុកអ្នកត្រឹមជា«មនុស្សកំដរ»តែប៉ុណ្ណោះ
វាពិតជាអារម្មណ៍មួយដែលពិបាកនឹងទទួលយកណាស់ ដែលមានគេចាត់ទុកអ្នកត្រឹមតែជាមនុស្សកំដរ តែអ្នកវិញគិតថាគេស្រឡាញ់អ្នក ។ ហេតុនេះហើយដើម្បីជៀសវាង អារម្មណ៍មួយយល់ច្រឡំបែបនេះ អ្នកគួរតែដឹងថាតើមនុស្ស ដែលគ្រាន់តែជាជម្រើសទី២ គេតែងធ្វើអ្វីខ្លះដាក់អ្នក?
១) ពេលមានកម្មវិធីធំអ្វីមួយ គេតែងហៅអ្នកដទៃជាភ្ញៀវកិត្តិយស តែអ្នកគេគ្រាន់តែហៅឲ្យមកជួយប៉ុណ្ណោះ។
២) ពេលអ្នកនិយាយអ្វីមួយទៅកាន់គេ គេហាក់ដូចជាមិនចាប់អារម្មណ៍ ហើយភ្លេចជារឿយៗ។
៣) ពេលអ្នកចង់ទៅណាមកណា គេតែងតែប្រកែកថារវល់បែបនេះឬបែបនោះ ។
៤) ពេលអ្នកធ្វើឲ្យអារម្មណ៍គេមិនស្រណុកស្រួល គេនឹងមិនតបតឬក៏ចង់និយាយជាមួយអ្នកទៀតឡើយ។
៥) គេធ្វើជាយកចិត្តអ្នក ពេលចង់ពឹងពាក់រឿងអ្វីមួយប៉ុណ្ណោះ។
៦) តែងចាប់អារម្មណ៍លើ អ្នកដទៃ ហើយព្រងើយដាក់អ្នក។
៧) ពេលអ្នកខុស គេនឹងកាន់តែស្អប់អ្នក ។
៨) គេលេចមុខឡើង រាល់ពេលដែលត្រូវការអ្នក ដូចជាខ្ចីអ្នកដើរផ្សារជាមួយគ្នា ទៅហាងអាហារ ឬមួយក៏បណ្ដើរពេលមានបុណ្យសំខាន់ៗ។
៩) អ្នកមិនមែនជាមនុស្សទី១ ដែលអាចដឹងរឿងសំងាត់ៗ ពីខ្លួនគេបានទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thoughtcatalog.com