មើលវីដអូអគ្គរដ្ឋទូតរុស្ស៊ីត្រូវបានធ្វើឃាតស្រស់ៗ នៅទួរគីក្នុងពេលថ្លែងសន្ទរកថាយប់មិញ
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសទួរគី លោក Andrey Karlov ត្រូវបាន ខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ក្នុងពេលដែលលោកឡើងថ្លែងសន្ទរកថានៅទីក្រុងអានការ៉ា ប្រទេសទួរគីយប់មិញ។ លោកត្រូវបានគេអះអាងថា បានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
ខ្មាន់កាំភ្លើងបានបាញ់ដាក់ហ្វូងមនុស្សដែលបណ្ដាលឱ្យមនុស្ស ៣នាក់ទៀតឱ្យរងរបួស ប៉ុន្តែ ១៥នាទីក្រោយមក ប៉ូលិសបានបាញ់ខ្មាន់កាំភ្លើងស្លាប់នៅហ្នឹងកន្លែង។ ខ្មាន់កាំភ្លើងពាក់អាវធំ និងចងក្រវាត់កត្រូវបានគេស្គាល់ថា Melvut Mert Altintas វ័យ ២២ឆ្នាំជាសមាជិកក្រុមប៉ូលិសទប់ទល់នឹងបាតុកម្ម។
លោក ពូទីន បានថ្កោលទោសដល់ការវាយប្រហារ។
សូមបញ្ជាក់ថា អំពើវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានបាតុកម្មតវ៉ាប្រឆាំងនឹងវត្តមានយោធារបស់រុស្ស៊ីនៅប្រទេសស៊ីរី។