​បញ្ហា​ធំ​ៗ​៣​យ៉ាង​​នឹង​កើត​​ឡើង​​ ក្រោយ​ពេល​​អគ្គរដ្ឋទូត​រុស្ស៊ី​​​ប្រចាំ​នៅ​ទួរគី​ ត្រូវ​បាន​គេ​សម្លាប់​​



ការសម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្នុងប្រទេសទួរគី គឺជាការបញ្ឆេះកំហឹងដ៏ខ្លាំងដល់ប្រទេសរុស្ស៊ី ខណៈប្រទេសទាំងពីរនេះ មិនសូវត្រូវគ្នាស្រាប់ផង។ ដូចដែលបានដឹងហើយថា រុស្ស៊ីជាប្រទេសមហាអំណាចយោធាមួយនៅពេលបច្ចុប្បន្ន ដូច្នេះហើយក្រោយការបាញ់សម្លាប់លោក Andrey Karlov អគ្គរដ្ឋទូតរុស្ស៊ីយ៉ាងសាហាវបែបនេះ មានសំណួរជាច្រើនបានចោទឡើងថា តើមានអ្វីកើតឡើង៖ ១) ពួកhackersពីរុស្ស៊ីនឹងចាប់ផ្ដើមវាយប្រហារទួរគីកាន់តែខ្លាំង៖ រុស្ស៊ីក៏ជាប្រទេសមួយដែលសម្បូរទៅដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យា។ ជាពិសេសកន្លងមក ឯកសារសំខាន់ៗរបស់ប្រទេសទួរគី តួយ៉ាងអ៊ីមែលរបស់មន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាលទួរគី សូម្បីតែរដ្ឋមន្ត្រីក្រសួងរ៉ែ និង ធនធានធម្មជាតិ ក៏ត្រូវបានពួក hackers វាយប្រហារ។ បើអ្នកជំនាញមួយចំនួនបាន លើកឡើងថា ពួក hackersទាំងនោះគឺជាជនជាតិរុស្ស៊ី។ ដូច្នេះហើយ ការសម្លាប់អគ្គរដ្ឋទូតរុស្ស៊ីដែលតំណាងឲ្យមុខមាត់ប្រទេសទាំងមូលនោះ នឹងធ្វើឲ្យ ពួក hackersរបស់រុស្ស៊ី វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលក្ខណៈទ្រង់ទ្រាយធំមកលើទួរគី ហើយនឹងទម្លាយអាថ៌កំបាំងផ្សេងៗចេញមកក្រៅ។ ២) សម្ពាធសេដ្ឋកិច្ចនឹងកើតឡើងលើទួរគី៖ កន្លងមកទំនាក់ទំនងរុស្ស៊ី និង ទួរគីគឺមិនសូវជាល្អនោះទេ ជាពិសេសក្រោយពេលដែលទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៥ នៅតាមព្រំដែនរុស្ស៊ី។ បន្ទាប់មករុស្ស៊ីដាក់បម្រាមមិនឲ្យទំនិញរបស់ទួរគីចូលមកកាន់ប្រទេសរបស់ខ្លួននោះឡើយ។ ប្រការនេះបានធ្វើឲ្យប្រទេសទួរគីខាតបង់ធ្ងន់ធ្ងរ។ ដូច្នេះហើយ រុស្ស៊ីនឹងបន្តដាក់សម្ពាធសេដ្ឋកិច្ចប្រទេសនេះទៀត។ ៣) កិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុង Aleppoរបស់ស៊ីរីនឹងគ្មានថ្ងៃកើតឡើង៖ រុស្ស៊ី និង ទួរគីគឺជាតួអង្គក្នុងកិច្ចចរចាស្វែងរកសន្តិភាពនៅប្រទេសស៊ីរីផងដែរ ប៉ុន្តែប្រទេសទាំងពីរនេះ គឺតែងសូវដើរខ្សែស្របគ្នានោះទេ។ ដូច្នេះហើយ ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីនៅទួរគីនេះ នឹងធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុង Aleppoរបស់ស៊ីរីនឹងបរាជ័យជាថ្មី៕ ប្រែសម្រួល៖ រតនា វិចិត្រ ប្រភព៖foreignpolicy.com
X
5s