តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​​ជាមួយ ​មនុស្ស​ចូលចិត្ត​គិត​ថាៗ​អ្វី​ទាំង​អស់​គឺ​មិន​អាច​ទៅ​រួច?​



អ្នកប្រហែលជាធ្លាប់ជួបហើយ ជាមួយមនុស្សដែលចូលចិត្តគិតថា អ្វីទាំងអស់គឺមិនអាចទៅរួច ហើយទោះបីអ្នកដទៃ ពន្យល់យ៉ាងណាក៏គេនៅតែប្រកាន់ជំហរបែបនេះដែរ ។ នេះជាអ្វីដែលអ្នកគួរធ្វើចំពោះមនុស្សប្រភេទនេះ៖

១) កុំព្យាយាមចង់យកឈ្នះ ៖ បើអ្នកនៅតែចង់យកឈ្នះមនុស្សបែបនេះ មិនត្រឹមតែចំណាយកម្លាំង និងពេលវេលាទេ អ្នកថែមទាំងចំណាយកិត្តិយសអត់ប្រយោជន៍ទៀត។ មនុស្សបែបនេះគឺគេមិនដែលឲ្យនរណាម្នាក់ ឈ្នះខ្លួនបានឡើយ។

២) ចេញពីពួកគេសិន៖ វាជាផ្លូវមួយដ៏ប្រសើរ ដែលអ្នកគួរតែចេញពីពួកគេមួយភ្លែតសិន ព្រោះថាគេអាចនឹងគិតសារឡើងវិញថាតើគំនិតអ្នកល្អឬក៏អត់។ តែបើអ្នកនៅតែព្យាយាមបកស្រាយឬ ពន្យល់រហូតនោះ គឺប្រហែលជាមិនទទួលបានផលល្អនោះទេ ថែមទាំងមើលមុខគ្នាមិនសូវចំកាន់តែខ្លាំង។

៣) កុំឈ្លោះគ្នា៖ អ្នកអាចនឹងមានជម្លោះហើយបាត់បង់ចំណងមិត្តភាពរវាងគ្នានឹងគ្នាទៀតផង ប្រសិនបើអ្នក មិនចេះទប់អារម្មណ៍ចំពោះមនុស្សប្រភេទនោះ។ ដូចនេះដើម្បីបង្ការការឈ្លោះគ្នានោះ អ្នកគួរតែឲ្យគេគិតអ្វីដែលគេចង់ធ្វើសិនទៅ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s