គន្លឹះទាំង ៣នេះ នឹងជួយអ្នកឱ្យរស់នៅប្រកបផាសុកភាពដោយកម្ចាត់ភាពខ្ជិលច្រអូសចេញ
ខ្ជិល គឺជាផ្នែកនៃភាពអសកម្ម និងគ្មានកម្លាំងចិត្តក្នុងការធ្វើអ្វីទាំងអស់។ មនុស្សខ្ជិលមិនចង់ផ្លាស់ប្ដូរអ្វីទាំងអស់។ វាគ្មានអ្វីខុសទេដែលអ្នកខ្ជិលក្រោយធ្វើការអស់ពេញមួយថ្ងៃ។ បច្បាស់ណាស់ដែលថា បើខ្ជិលក្លាយជាទម្លាប់របស់មនុស្សនោះ នោះវានឹងក្លាយជាបញ្ហាធំសម្រាប់ជីវិតរបស់គេមិនខាន។ ខាងក្រោមនេះ គឺជាគន្លឹះជួយអ្នកដោះស្រាយបញ្ហាខ្ជិល៖
១) បំបែកការងារឲ្យតូចៗ៖ ប្រសិនជាកិច្ចការនឹងមើលទៅធំពេកណាស់ អ្នកប្រហែលជាគ្មានកម្លាំងចិត្តក្នុងការធ្វើវានោះទេ។ អ្នកបាត់ទឹកចិត្តបាត់ទៅហើយ មុនពេលដែលអ្នកធ្វើទៅទៀត។ អ្នកនឹងប្រាប់ខ្លួនឯងថា៖ «វាពិបាកណាស់ ច្រើនដំណាក់កាលនិងត្រូវការពេលច្រើនក្នុងការសម្រេចវា។ ជាចុងក្រោយ អ្នកនឹងមិនធ្វើវា»។
២) សម្រាក និងធ្វើលំហាត់ប្រាណ៖ ភាពខ្ជិលអាចកើតឡើងដោយសារតែអ្នកខ្វះថាមពល។ ប្រសិនជា អ្នកគ្មានថាមពល ទាំងស្មារតីនិងកម្លាំងកាយ អ្នកមិនអាចធ្វើអ្វីទាំងអស់។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់ដែលអ្នកធ្វើលំហាត់ប្រាណ និងញុាំអាហារបានត្រឹមត្រូវ។
៣) រកកម្លាំងចិត្ត៖ វាក៏អាចទៅរួចដែរដែលអ្នកខ្ជិលដោយសារតែអ្នកខ្វះកម្លាំងចិត្ត។ អ្នកប្រហែលពិបាកខ្លាំងណាស់ក្នុងការធ្វើកិច្ចការអ្វីមួយ។ អ្នកអាចលើកទឹកចិត្តខ្លួនឯងដោយរកហេតុផលវិជ្ជមានឬរកសម្តីវិជ្ជមាន។ ប្រាប់ខ្លួនឯងនូវលទ្ធផលវិជ្ជមានដែលអ្នកនឹងទទួលបានក្រោយសម្រេចកិច្ចការមួយនេះ៕
ប្រែសម្រួល៖អង មុយយូ ប្រភព៖ www.lifehack.org