សំណួរសំខាន់ៗទាំង១៣ ដែលត្រូវសួរមកលើខ្លួនឯងដើម្បីគិតពិចារណា
ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែរំកិលទៅមុខជានិច្ច ហើយអ្វីដែលសំខាន់នោះគឺថា នៅក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ លោកអ្នកបានសម្រេចសមិទ្ធផលអ្វីខ្លះហើយ? យ៉ាងណាក៏ដោយ សំណួរខាងលើនេះ មិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺនៅមានសំណួរជាច្រើនទៀតដែលលោកអ្នកត្រូវសួរខ្លួនឯងដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ឆ្នាំ បន្ទាប់នេះ។ ខាងក្រោមនេះ ជាសំណួរសំខាន់ៗចំនួន ១៣ ដែលលោកអ្នកគួរសាកសួរខ្លួនឯងនៅពេលនេះ៖
១.តើមេរៀនសំខាន់ៗបំផុតណាខ្លះដែលអ្នកបានរៀនសូត្រតាំងពីមុខមក?
២.តើឆ្នាំ ២០១៨ នេះ អ្នកបានផ្លាស់ប្ដូរ ឬ អភិវឌ្ឍន៍ខ្លួនអ្វីខ្លះហើយ? ដោយរបៀបណា?
៣.តើអ្វីទៅជាអនុស្សាវរីយដ៏គួរឲ្យចងចាំបំផុតក្នុងឆ្នាំនេះ?
៤.តើអ្វីទៅជារឿងរ៉ាវដ៏អាក្រក់បំផុតដែលអ្នកបានជួបនៅក្នុងអំឡុងឆ្នាំនេះ? ហេតុអ្វីបានជាអ្នកបានជួបរឿងបែបនោះ?
៥.តើអ្វីទៅជាសមិទ្ធផលល្អបំផុតអ្នកសម្រេចបានបន្តិចបន្តួច?
៦.តើអ្នកមានសោកស្តាយអ្វីទេ? បើមាន តើនោះគឺជាអ្វី?
៧.តើអ្នកមានមោទនភាពចំពោះខ្លួនឯងដែរឬទេ? បើមាន តើអ្នកមានបានរៀនអបអរសាទរនឹងអ្វីដែលខ្លួនឯងសម្រេចបានហើយឫនៅ?
៨.តើអ្វីទៅជាបំណងប្រាថ្នាដែលអ្នកចង់សម្រេចឲ្យបាននៅក្នុងឆ្នាំបន្ទាប់ៗ?
៩.តើអ្នកបានគិតរួចរាល់ហើយឬនៅថា តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចបំណងប្រាថ្នានោះ?
១០.តើមានសកម្មភាពណាខ្លះដែលអ្នកគិតថា អ្នកត្រូវឈប់ធ្វើវានៅក្នុងឆ្នាំថ្មី? ហេតុអ្វី?
១១.តើអ្នកគិតថា អ្នកគួរមានសក្ដានុពលអ្វីខ្លះដើម្បីសម្រេចបានសមិទ្ធផលរបស់អ្នក?
១២.តើអ្នកត្រូវធ្វើអ្វីខ្លះផ្សេងពីនេះដើម្បីឲ្យជីវិត របស់អ្នកពេលនេះ គឺល្អប្រសើរជាងឆ្នាំ មុនៗ?
១៣.តើអ្នកចង់បានអ្វីខ្លះ សម្រាប់ឆ្នាំថ្មីតទៅមុខ? សូមរកចម្លើយតាមសំណួរនីមួយៗ ទើបលោកអ្នកអាចរកឃើញផ្លូវ ដែលអាចធ្វើទៅមុខរួច ហើយការប្រែពីបញ្ហាទៅជាភាពរឹងមាំសម្រាប់ខ្លួនឯងរហូតទទួលបានជោគជ័យ។
ប្រភព៖ inc