ចិត្តវិទូអាមេរិកបង្ហាញថា៖«មានមិត្តភ័ក្ដិដែលធ្លាប់ជាសង្សារចាស់គឺជាគំនិតអាក្រក់ជាងគេបំផុត»
អ្នកចិត្តវិទូដ៏ល្បី ឈ្មោះថាគឺ Juliana Breines បានបង្ហាញថា៖ « ការដែលអ្នកនៅទាក់ទងជាមួយសង្សារចាស់នោះ គឺតែងតែផ្ដល់អារម្មណ៍ ឈឺចាប់ ប្រច័ណ្ឌ និងមានទុក្ខកង្វល់ជាប្រចាំ»។ ជាការពិតណាស់ ចិត្តវិទូម្នាក់ផ្សេងទៀតឈ្មោះLindsay Kriger ក៏បានលើកឡើងដូចគ្នាផងដែរថា៖ « គ្មាននរណាម្នាក់អាចលុបបំបាត់ការឈឺចាប់ ដែលធ្លាប់មានកន្លងមកជាមួយសង្សារចាស់ ហើយអាចមកទាក់ទងគ្នាជាមិត្តភ័ក្ដិបានវិញឡើយ»។ នាងក៏បានបន្ថែមដែរ ថា ៖ «រឿងដ៏ល្អនោះ គឺអ្នកគួរតែលុបលេខទូរស័ព្ទគេចោល ហើយផ្ដាច់ការទាក់ទងតែម្ដងទៅទើបល្អ»៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ higherperspectives.com