​បើ​មាន​អារម្មណ៍ថា ​គាំង​​គិត​អ្វី​មិន​ចេញ ​​គួរ​​​អនុវត្ត​គន្លឹះ​ទាំង​​៣​ចំណុច​នេះ​



តើអ្នកធុញថប់ ឬ ស្ត្រេសនឹងការងារឬការសិក្សាដែរឬទេ? ការធុញថប់អាចមកកត្តាតូចៗផ្សំចូលគ្នា ហើយវាធ្វើឲ្យអ្នកហត់ទាំងផ្លូវកាយនឹងផ្លូវចិត្ត។ លើសពីនេះទៅទៀត វាធ្វើឲ្យអ្នកមិនអាចសម្រេចកិច្ចការអ្វីបានទាំងអស់។ ប៉ុន្តែ អ្នកអាចកែប្រែវាបានដោយគ្រប់គ្រងខ្លួនឯង។

១) ត្រូវសកម្មជាងមុន៖ អ្នកត្រូវចំណាយពេលក្រៅពីម៉ោងការងារទៅលំហែកាយឬអារម្មណ៍របស់អ្នក។ ប្រសិនជាអ្នកធ្វើការសុទ្ធតែម្តង អ្នកច្បាស់ជាធុញថប់ជាមិនខាត។ ដូច្នេះហើយ អ្នកគួរតែចេញក្រៅ ជិះកង់ឬរត់លេង។ល។

២) រៀនគ្រប់គ្រងនិងភាពស្ត្រេស៖ ស្ត្រេសក៏ជាកត្តាមួយដែលនាំអ្នកទៅរកការធុញថប់ផងដែរ។ ប្រសិនជាអ្នកមិនអាចគ្រប់គ្រងបានទេ អ្នកនឹងស្ត្រេសជាប្រចាំថ្ងៃជាមិនខាត។ អ្នកអាចតាំងសមាធិឬធ្វើលំហាត់ប្រាណដែលវាជួយដល់ផ្នែកអារម្មណ៍។

៣) ផ្លាស់ប្តូរទស្សនៈ ៖ នៅពេលដែលអ្នកមានអារម្មណ៍ថាធុញថប់ អ្នកគួរតែឈប់ធ្វើអ្វីៗទាំងអស់រួចផ្លាស់ប្តូរបរិយាកាសរបស់អ្នក។ អ្នកត្រូវទៅរកកន្លែងស្ងាត់មួយកន្លែងរួចផ្លាស់ប្តូរទស្សនៈឬមើលបញ្ហាក្នុងផ្លូវផ្សេងក៏អាចជួយអ្នកឲ្យមានចំណង់ក្នុងការងារវិញបានដែរ៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.success.com

X
5s