​​​​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​​មានសព្វា​វុធ​ពិសេស​ៗ​ ១០​ប្រភេទ​​​​ ឃើញ​ហើយ​​ ញាក់​សាច់​



សហរដ្ឋអាមេរិក ធ្លាប់បានបង្ហាញ សព្វាវុធទំនើបពិសេសៗ ដល់សាធារណជនអាមេរិកកាលពីប៉ុន្មានឆ្នាំមុនចំពោះគម្រោងការនៃការវាយប្រហាររយៈពេលយូរប្រឆាំងក្រុមរដ្ឋឥស្លាម (អាយស៊ីស)។ ក្រុមអាយស៊ីស ត្រូវគេស្គាល់ថា មានសព្វាវុធទំនើប ហើយមានកំលាំងច្រើនដែលបង្កបញ្ហាឈឺក្បាលដល់បណ្ដាប្រទេសលោកខាងលិច។ សូមពិនិត្យមើលសព្វាវុធទំនើបទាំង ១១ ប្រភេទដូចខាងក្រោមនេះ៖ ១ យន្តហោះគ្មានអ្នកបើក MQ9 Reaper Drone យន្តហោះគ្មានអ្នកបើក (Drone) នេះផលិតដោយប្រព័ន្ធអាកាសចរបរិមាណូទូទៅ (GA-ASI) ហើយបានដាក់ដំណើរការកាលពីឆ្នាំ២០០១ គឺមានរយៈពេលជាង១០ឆ្នាំហើយដែលគេនៅតែប្រើវាភាគច្រើនសម្រាប់ធ្វើចារកម្មនិងឈ្លបយកការណ៍រហូតមកដល់ពេលនេះផងដែរ។ យន្តហោះដ្រូន Reaper ស្លាបប្រវែងជាង២៥ម៉ែត្រ និងមានទម្ងន់ជាង៣១៧៥គីឡូក្រាម ហើយមានសមត្ថភាពផ្ទុកសម្ភារបានជាង១៣៦០គីឡូ ព្រមទាំងអាចហោះបានរយៈពេល៣៦ម៉ោងផងដែរ។ reaper-drone ២ កាំភ្លើង AA12 Atchisson កាំភ្លើង AA12 នេះត្រូវបានផលិតដោយលោក Maxwell Atchisson និងចាប់ផ្ដើមប្រើនៅឆ្នាំ២០០៥។ កាំភ្លើងនេះអាចបាញ់ចេញម្ដងៗបាន៥គ្រាប់ក្នុង១វិនាទី។ គេអាចបាញ់កាំភ្លើងនេះទប់នឹងចង្កេះដោយប្រើដៃម្ខាងបាន ព្រោះវាមានកម្លាំងធាក់ទប់ថយក្រោយបាន ១០ភាគរយ។ ហើយសារសំខាន់ផ្សេងទៀតរបស់កាំភ្លើងនេះគឺគេអាចប្រើបាញ់គ្រាប់បែកម៉ាក់ FRAG-12 ផងដែរ។ aa-12-1 ៣ រថក្រោះ ADAPTIV រថក្រោះនេះផលិតដោយក្រុមហ៊ុន BAE Systems Plc ហើយចាប់ផ្ដើមនៅឆ្នាំ២០១៣។ រថក្រោះ ADAPTIV នេះបានទទួលសិទ្ធិផលិតនៅក្នុងប្រទេសស៊ុយអែដ និងបំពាក់ឧបករណ៍ដែលអាចមើលឃើញរូបភាពតាមរយៈហ្វ្រេកង់ទាំងពេលថ្ងៃនិងពេលយប់។ baeinvisible00 ៤ កាំភ្លើង PHASR Rifle កាំភ្លើង PHASR Rifle នេះត្រូវបានផលិតដោយក្រសួងការពារជាតិ ហើយចាប់ផ្ដើមប្រើនៅឆ្នាំ២០០៧ ប៉ុន្តែត្រូវអង្គការសហប្រជាជាតិដាក់បំរាមលើអាវុធនេះដោយសារកាំភ្លើងនេះមានលក្ខណៈពិសេសមួយគឺពន្លឺឡាស៊ែរដែលអាចធ្វើឲ្យមនុស្ស ឬក៏សត្រូវរបស់ខ្លួនស្រវាំងភ្នែកមួយរំពេចនៅពេលមើលឃើញពន្លឺនោះភ្លាម។ រហូតដល់មានការពន្យល់បកស្រាយពីពន្លឺនោះទើបអង្គការពិភពលោកមួយនេះបានយល់ឲ្យប្រើនៅឆ្នាំ២០០៩។ maxresdefault ៥ ប្រព័ន្ធអាវុធ Taser Shockwave ប្រព័ន្ធអាវុធ Taser Shockwave នេះត្រូវបានផលិតដោយក្រុមហ៊ុន TASER International ហើយចាប់ផ្ដើមប្រើនៅឆ្នាំ២០០៨។ ប្រព័ន្ធអាវុធនេះត្រូវបានប្រើដោយកម្លាំងអគ្គិសនីដែលមានលក្ខណៈពិសេសមួយគឺអាចឆក់យកមនុស្សទាំងហ្វូងបានក្នុងចម្ងាយជាង៧ម៉ែត្រនៅពេលប៉ះត្រូវប៊ូតុងរបស់វា ហើយគេអាចចងផ្អប់គ្នាដើម្បីធ្វើអាវុធវាយប្រហាររថយន្តបានគ្រប់ប្រភេទទៀតផង។ taser_shockwave ៦ រថក្រោះ Black Knight រថក្រោះ Black Knight នេះត្រូវបានផលិតដោយក្រុមហ៊ុន BAE Systems ហើយចាប់ផ្ដើមប្រើនៅឆ្នាំ២០០៨។ រថក្រោះនេះត្រូវបានប្រើដោយតេឡេបញ្ជាគឺគ្មានអ្នកបើកទេ និងប្រើសម្រាប់ស្ថានការណ៍ណាដែលមានការពិបាកសម្រាប់រថយន្តមានមនុស្សបើកចូលទៅដល់កន្លែងគ្រោះថ្នាក់នោះ ហើយមានកាណុងកាំភ្លើងប្រវែង៣០មីលីម៉ែត្រ និងមានកម្លាំងម៉ាស៊ីន៣០០សេះ។ tank-tanpa-awak ៧ ប្រព័ន្ធអាវុធ Active Denial System ប្រព័ន្ធអាវុធ Active Denial System ត្រូវបានផលិតដោយក្រុមហ៊ុន Raytheon (RTN) ហើយចាប់ផ្ដើមប្រើនៅឆ្នាំ២០០៨។ ប្រព័ន្ធអាវុធនេះត្រូវបានបំពាក់នៅលើរថយន្តទំនើបមួយដោយដាក់មេភ្លើងអគ្គិសនី និងប្រព័ន្ធរ៉ាដានៅលើរថយន្តនោះ។ ប្រព័ន្ធអាវុធនោះអាចបាញ់ចេញជាភ្លើងបានរយៈពេល១ម៉ោង ហើយភ្លើងនោះអាចធ្វើឲ្យរលាសស្បែកនិងរងការឈឺចាប់យ៉ាងខ្លាំង។ hqdefault ៨ អាវុធ Laser Avenger អាវុធ Laser Avenger នេះត្រូវបានបំពាក់លើតួរថយន្តនិងត្រូវបានផលិតដោយក្រុមហ៊ុន Boeing (BA) ហើយចាប់ផ្ដើមប្រើនៅ២០០៩។ អាវុធនេះគឺប្រើពន្លឺឡាស៊ែរដែលមានកម្ដៅក្ដៅជាងភ្លើងអគិ្គសនី២០ដង ហើយអាចកាត់គ្រាប់កាំភ្លើងធំបានដោយងាយស្រួលផងដែរ មិនតែប៉ុណ្ណោះពន្លឺឡាស៊ែរនោះគឺអាចមើលឃើញដោយទទេបានឡើយ។laser-avenger-big ៩ ប្រព័ន្ធមនុស្សយន្ត Maars Robot ប្រព័ន្ធមនុស្សយន្ត Maars Robot នេះត្រូវបានផលិតដោយក្រុមស្រាវជ្រាវ QinetiQ –QQ ហើយចាប់ផ្ដើមប្រើនៅឆ្នាំ២០០៩។ ប្រព័ន្ធមនុស្សនេះមើលទៅដូចជាកូនរថក្រោះតូចមួយដែលបើកទៅមុខបានដោយការប្រើតេឡេបញ្ជា និងមានកាណុងបាញ់កាំភ្លើងប្រវែង៤០មីលីម៉ែត្រសម្រាប់គ្រាប់បែកឬក៏គ្រាប់កាំភ្លើងប្រភេទ MB240 ផងដែរ។ 160709-m-ob268-165 ១០ កាំភ្លើងបាញ់ស៊ីបម៉ាក XM2010 កាំភ្លើងបាញ់ស៊ីបម៉ាក XM2010 នេះត្រូវបានដោយឧស្សាហកម្មផលិតអាវុធ Remington ហើយចាប់ផ្ដើមប្រើនៅឆ្នាំ២០១០-២០១១។ កាំភ្លើងបាញ់ស៊ីបនេះត្រូវបានផលិតយកគម្រូតាមកាំភ្លើងបាញ់ស៊ីបម៉ាក M24 ដែលមានអាយុ២២ឆ្នាំគឺគ្រាន់តែកាំភ្លើងស៊ីប XM2010 មានសមត្ថភាពខ្ពស់ជាងកាំភ្លើងចាស់បន្តិច ហើយត្រូវបានគេប្រើនៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថានផងដែរ៕ rem_xm2010_5-tfb
X
5s