អគ្គលេខាធិការ​UN លោក​ បាន​ ​គីមូន​ ​អាច​នឹង​ឈរ​ឈ្មោះ​ ជាប្រធានាធិបតី​កូរ៉េខាងត្បូង​​​​



អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានបង្ហាញជំហរហាក់ដូចជា ចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងនៅឆ្នាំ២០១៧ ខណៈពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងកំពុងតែមានបញ្ហារឿងអាស្រូវ។ លោកបាន គីមូនបានលើកឡើងថា៖«ប្រសិនបើអ្វីដែលបានរៀន និងឃើញ ក្នុងរយៈពេល១០ឆ្នាំក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិនេះ អាចផ្ដល់ប្រយោជន៍ច្រើនដល់កូរ៉េខាងត្បូង នោះខ្ញុំពិតជាមានឆន្ទៈក្នុងការលះបង់ខ្លួនរបស់ខ្ញុំ ដើម្បីប្រទេសមួយនេះ»។ ថ្វីត្បិតតែ លោកមិនបាននិយាយដោយផ្ទាល់ថា ខ្លួនលោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែសារខាងលើនេះ អាចបញ្ជាក់ថា លោកអាចនឹងឈរឈ្មោះមិនខាន ស្របពេលដែលប្រធានាធិបតីបច្ចុប្បន្នរបស់កូរ៉េខាងត្បូងគឺលោកស្រីPark Geun-hye កំពុងប្រឈមមុខនឹងរឿងអាស្រូវពុករលួយ និង បញ្ហាជាច្រើនទៀត៕ ដោយ៖ រតនា វិចិត្រ
X
5s