សម្ដីអាចជាដើមចមនាំឲ្យស្នេហាបែកបាក់ !កុំប្រើពាក្យទាំងនេះទៅកាន់សង្សារអ្នកឲ្យសោះ
ពេលខ្លះ បើអ្នកជួបគូស្នេហ៍ត្រឹមត្រូវគ្រប់យ៉ាងហើយនោះ អ្នកក៏ត្រូវប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីដែលអ្នកនឹងនិយាយចេញមកផងដែរ ព្រោះថាសម្ដីជាដើមចមធ្វើឲ្យអ្នកឈ្លោះគ្នា ។ ខាងក្រោមនេះ បើអ្នកអាចជៀសបាន សូមអ្នកកុំប្រើប្រាស់វាអី ល្អជាង៖
១) រវល់៖ មនុស្សជាទីស្រឡាញ់អ្នកគួរតែជាជម្រើសទី១សម្រាប់អ្នកជានិច្ច។ មនុស្សគ្រប់គ្នាសុទ្ធតែមានពេលរវល់ តែអ្នកត្រូវដឹង ថាអ្នកគួរតែប្រើពេលទៅជួបគេមួយភ្លែត ទៅ ព្រោះថាមានតែអ្នកប៉ុណ្ណោះដែលគេអាចពឹងបាន។
២) មិនអាច៖ ពាក្យថាមិនអាចនេះ គឺវាធ្វើឲ្យគូស្នេហ៍អ្នកឈឺចាប់ណាស់។ ពេលខ្លះអ្នកមិនអាចមានលទ្ធភាពអ្វីមួយផ្ដល់ដល់គេបាន តែអ្នកក៏មិនត្រូវប្រើពាក្យចំពេកដែរ។ អ្នកអាចជំនួសពាក្យផ្សេងៗ បាន ដែលមានន័យស្រាល ហើយគេនឹងមិនសូវឈឺជាងនេះទើបល្អ។
៣) ជេរឬស្ដីបន្ទោស ៖ ពាក្យនេះគឺធ្ងន់ធ្ងរខ្លាំងហើយ ព្រោះថាអ្នកមិនគួរស្ដីបន្ទោសដល់គ្នាឡើយ ។ អ្វីក៏ដោយសុទ្ធតែអាចនិយាយគ្នាតាមសម្រួលបានទេ ។
៤) ពាក្យថា«ស្អប់» ៖ ពេលខ្លះអ្នកអាចនឹងមិនចូលចិត្តអាកប្បកិរិយារបស់សង្សារអ្នក តែអ្នកក៏មិនគួរនិយាយពាក្យថាស្អប់នេះឲ្យគេឮដែរ។ គេនឹងចងចាំពាក្យនេះទុក ហើយគិតថាអ្នកលែងស្រឡាញ់គេព្រោះតែកំហុសតិចតួចនោះហើយ។
៥) បែកគ្នាទៅ៖ ពាក្យនេះ កាន់តែធ្ងន់ធ្ងរជាងគេហើយ ព្រោះថាបើអ្នកប្រើពាក្យនេះអ្វីៗ គឺចប់តែម្ដង។ ទោះបីអ្នកនិយាយពាក្យបែក ដោយគ្រាន់តែចង់បន្លាចឲ្យគេលួង តែក៏មិនត្រូវនិយាយវាចេញដែរ ព្រោះរឿងវាកាន់តែអាក្រក់ខ្លាំងបើអ្នកប្រើពាក្យនេះចេញនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com